ព័ត៌មានថ្មីៗក្នុងស្រុក

ព័ត៌មានជាតិ

ខេត្តបាត់ដំបង សូមប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបងគួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន

ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបងគួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន បាត់ដំបង សព្វថ្ងៃនេះក្រុមជីករ៉ែមាសត្រង់ចំណុចភ្នុំត្រង៉ោលកំពុងតែប្រព្រឹត្តទៅយ៉ាងរលូនចំណែកឯអជ្ញាធរនឹងមន្រ្តីពាក់ពន្ធ័នាំក្នាដេកលក់អស់រលីងឬក៏ទទួលលាបសាការះពីក្រុមជីករ៉ែមាសមានក្រុមហ៊ុនខ្លេះដែរមែនឬបាននាំក្នាដេកលក់អស់បែបនេះ។ បេីតាមប្រភពប្រជាពរដ្ធបាននិយាយថារ៉ែមាននៅភ្នំត្រង៉ោលត្រូវបានឈ្មោះឈ្មួញជាច្រេីនក្រុមកំពុងតែជីកកកាយរាលដាលដល់ជេីងភ្នុំទៀតផង ក៏គ្មានអាជ្ញាធរ អើពើសោះឡើយ ទុកឱ្យក្រុមឈ្មួញប៉ុន្មានក្រុមនេះជិកកកាយយ៉ាងពេញទំហឹង។ មិនតែប៉ុណ្ណុះលោកអភិបាលស្រុកលោកបានប្រាប់រក្សាព័ត៌មានយេីងខ្ញុំថាក្រុមនឹងលួចជីកគ្មានច្បាប់ទំលាប់ទេហេីយលោកក៏បានហៅមកអប់រំម្ដងរួចហេីយតែនៅមិនស្ដាប់ឡេីយអញ្ចឹងហេីយសូមលោកអភិបាលនៃគណះអភិបាលខេត្តបាត់ដំបងនឹងលោកប្រធានមន្ទីរ៉ែថមពលខេត្តមេត្តាជួយពិនិត្យនិងចាត់ចំណាត់ការឬវិធានការណាមួយផងទាន បើពុំដូច្នេះទេភ្នុំត្រង៉ោលនឹងរលាយហេីយ។ អង្គភាពយើងខ្ញុំនឹងទទួលការបកស្រាយនិងបំភ្លឺពីមន្ត្រីសមត្ថកិច្ចពាក់ព័ន្ធ។មកដល់អង្គភាពយើងខ្ញុំបាទ។

ព័ត៌មានជាតិ

ខេត្តពោធិ៍សាត់.ព្រៃឈើកំពុងតែកាប់បំផ្លាញដែលស្ថិតនៅស្រុកវាលវែង

👉ខេត្តពោធិ៍សាត់.ការកាប់បំផ្លាញធនធានព្រៃឈើសម្បត្តិធម្មជាតិ ធ្វើឱ្យប៉ះពាល់ទៅដល់ គ្រោះមហន្តរាយ ដូចជា. មេឃឡើងកម្ដៅ..ទឹកជំនន់..ទីជម្រកសត្វព្រៃ..និងឈានទៅដល់ការបាត់បង់ព្រៃឈើនៅក្នុងអនាគតតទៅមុខ.. 👉សូមដាក់ទោសអ្នកកាប់បំផ្លាញព្រៃឈើគឺជាជនក្បត់ជាតិ មិនថាអ្នកនោះឈរនៅក្នុងលក្ខលក្ខណៈបុណ្យស័កប៉ុណ្ណាក៏ដោយ។ 👉ជាក់ស្ដែងនៅថ្ងៃទី 22 ខែតុលាឆ្នាំ 2025 ប្រជាពលរដ្ឋបានផ្ញើសារជារូបភាព តាមប្រព័ន្ធតេឡេក្រាមរបស់យើងខ្ញុំបាទ ឃើញមានរថយន្តម៉ាកវេរអង្គពាក់ផ្លាកលេខ ត្បូងឃ្មុំ 3A 1213 កំពុងតែប្រមូលឈើព្រៃលើកដាក់លើឡានយ៉ាងអាណាធិបតេយ្យមិនខ្លាចក្រែងអ្នកណាស្រស់ឡើយ។ 👉ដែលស្ថិតនៅស្រុកវាលវែងខេត្តពោធិ៍សាត់ សូមក្រសួងពាក់ព័ន្ធនិងអាជ្ញាធរស្រុកខេត្តលោកមេត្តាចុះត្រួតពិនិត្យផងបាទទាន។ 👉ឬក៏ពាក្យចាស់គាត់ថាខ្មោចស្រុកមិនឲ្យដៃក៏គ្មានខ្មោចព្រៃចូលស្រុកដែរ។

ព័ត៌មានជាតិ

ខេត្តស្វាយរៀង )÷ ប្រភពពីប្រជាពលរដ្ឋ ក្នុងភូមិកណ្តាល សង្កាត់ប្រសាទ ក្រុងបាវិត បានឲ្យដឹងថា ក្រុមឈ្មួញ តូច ធំ មកពីបណ្តាលខេត្តផ្សេងៗ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធនឹងអេតចាយ បន្ទុកលេីសទម្ងន់ធ្វេីឲ្យរងផលប៉ះពាល់ខូចផ្លូវ ឆ្លងដែនទៅស្រុកយួន យ៉ាងគំហុក រីឯលោកមេប៉ុស្តិ៍ និងសមត្ថកិច្ចពាក់ព័ន្ធនៅច្រកព្រំដែនប្រសាទ ជាអ្នកមានសិទ្ធិអំណាចបេីកភ្លេីងខៀវ ទេីបក្រុមឈ្មួញ ហ៊ានធ្វេីអ្វីៗតាមអំពេីចិត្ត។

នាយប៉ុស្តិ៍នគរបាលច្រកព្រំដែនការពារប្រសាទជាអ្នកមានសិទ្ធិអំណាច បេីកដៃឲ្យក្រុមឈ្មួញ​ សម្រុក​ដឹក​ជញ្ជួន​ទំនិញ​គេច​ពន្ធនិងអេតចាយឆ្លង​ដែន​ទៅ​សស្រុកយួនយ៉ាងគំហុក… 14/10/2025 (ខេត្ត​ស្វាយរៀង )÷ ប្រភព​ពី​ប្រជាពលរដ្ឋ ក្នុងភូមិ​កណ្តាល សង្កាត់ប្រសាទ ក្រុងបាវិត បានឲ្យដឹងថា ក្រុម​ឈ្មួញ តូច ធំ មក​ពី​បណ្តាល​ខេត្ត​ផ្សេងៗ សម្រុក​ដឹកជញ្ជូនទំនិញ​គេច​ពន្ធនឹងអេតចាយ បន្ទុក​លេីស​ទម្ងន់​ធ្វេី​ឲ្យ​រង​ផលប៉ះពាល់ខូច​ផ្លូវ ឆ្លងដែន​ទៅ​ស្រុក​យួន យ៉ាងគំហុក រីឯលោកមេប៉ុស្តិ៍ និងសមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ច្រកព្រំដែនប្រសាទ ជា​អ្នក​មាន​សិទ្ធិ​អំណា​ចបេីក​ភ្លេីង​ខៀវ ទេីប​ក្រុម​ឈ្មួញ ហ៊ាន​ធ្វេី​អ្វីៗ​តាម​អំ​ពេីចិត្ត​។​ ​ការដែល ពួក​ឈ្មួញ​ហ៊ាន​ដឹកជញ្ជូន​ទំនិញ គេ​ចព​ន្ធជា​ច្រើន​ប្រភេទ​ឆ្លងដែន​ទៅ​ស្រុក​យួន តាម​រថយន្ត​វ៉េ​អ​ង ធំៗ ឆ្ពោះ​ឆ្លងដែន​ទៅ​ស្រុក​យួន បាន​យ៉ាង​សុខ​ស្រួល​បំផុត ដោយឡែក​ សមត្ថកិច្ច​ពាក់ពន្ធ័ មិនទាន់​ចាត់វិធានការ​ទប់ស្កាត់​នៅឡេីយ។​ ​ក្រុម​ឈ្មួញ​តូច ធំ ក្នុង​ខេត្ត​ស្វាយរៀង ដឹកជញ្ជួនទំនិញគេចពន្ធនិងអេតចាយ តាមរថយន្តវ៉េអងគ្របតង់ជិតៗ ចតនៅចំណុច​ភូមិ​កណ្ដាល សង្កាត់ប្រសាទ ក្រុងបាវិត ហេីយមានរថយន្តយួន ចាំសាងទំនិញដឹកជញ្ជូនទៅស្រុកយួនយ៉ាងពេញបន្ទុក រីឯ​ នាយ ប៉ុស្តិ៍នគរបាលច្រកព្រំដែនប្រាសាទ និងសមត្ថកិច្ច​ពាក់ព័ន្ធ​ ធ្វើ​មិនដឹង​មមិនឮអ្វី​ទាំងអស់​។​ ​ដូច្នេះហើយ​ទើប សមត្ថកិច្ចពាក់ព័ន្ធ និងលោក នាយ ប៉ុស្តិ៍នគរបាលច្រកទ្វារតំបន់ប្រាសាទ អាច​ប្រើ​អំណាច […]

ព័ត៌មានជាតិ

ឃាត់ខ្លួនមន្ត្រីនគរបាលខេត្តបន្ទាយមានជ័យ ៦នាក់ ពាក់ព័ន្ធបទល្មើសនាំជនជាតិថៃឆ្លងដែនខុសច្បាប់

ឃាត់ខ្លួនមន្ត្រីនគរបាលខេត្តបន្ទាយមានជ័យ ៦នាក់ ពាក់ព័ន្ធបទល្មើសនាំជនជាតិថៃឆ្លងដែនខុសច្បាប់ —————- នៅយប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ កងពលលេខ៥១ និងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគទី៥ បានធ្វើប្រតិបត្តិការឃាត់ខ្លួនមន្ត្រីនគរបាលខេត្តបន្ទាយមានជ័យចំនួន៦នាក់ ពាក់ព័ន្ធនឹងបទល្មើសនាំមនុស្សឆ្លងដែនខុសច្បាប់នៅតាមចំណុចប៉ុស្តិ៍ការពារព្រំដែនគោកអូរល្ហុង។ មន្ត្រីដែលត្រូវបានឃាត់ខ្លួនរួមមាន៖ ១. វរសេនីយ៍ត្រី សុខ សំអុល ហៅ តុង តួនាទី មេបញ្ជាការរង វរៈសេនាតូចការពារព្រំដែន ៨៩១ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។ ២. វរសេនីយ៍ត្រី ព្រឹម ដែន ភេទ តួនាទី មេបញ្ជាការរង វរៈសេនាតូចការពារព្រំដែន ៨៩១។ ៣. វរសេនីយ៍ត្រី ព្រំ ផូរ ហៅ ងិក តួនាទី មេប៉ុស្តិ៍នគរបាលការពារព្រំដែនគោកអូរល្ហុង វរៈសេនាតូច ៨៩១។ ៤. ពលបាលត្រី ព្រឹម ឌុន តួនាទី មន្ត្រី វរៈសេនាតូច ៨៩១។ […]

ព័ត៌មានជាតិ

ថ្ងៃអាទិត្យ ៧រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ ត្រូវនឹងថ្ងៃដាក់បិណ្ឌ ៧ ទំនៀមប្រពៃណីជាតិ

ថ្ងៃអាទិត្យ ៧រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ ត្រូវនឹងថ្ងៃដាក់បិណ្ឌ ៧ ទំនៀមប្រពៃណីជាតិ ចូលរួមឥឡូវនេះដើម្បីជួយសង្គ្រោះបងប្អូនមិត្តភក្កិឬមនុស្សជាទីស្រឡាញ់របស់អ្នកដែលត្រូវការឈាមជាបន្ទាន់បន្ទាន់។ ចូលគ្រុប👉https://t.me/+G2F6_w6bnFs4NmU1 ព័ត៌មានលម្អិត 012212215☑️ 👉តើអ្នកដឹងទេថាក្រុមឈាមរបស់អ្នកប្រភេទអ្វី 🅰️+ 🅰️- 🅱️+ 🅱️- 🆎+ 🆎- 🅾️+ 🅾️- អត្ថប្រយោជន៍នៃការបរិច្ចាគឈាម១កាត់បន្ថយជំងឺមហារីកជួយឱ្យស្បែកស្រះថ្លា ២កាត់បន្ថយគូលេវរ៉ុល(ខ្លាញ់)និងសុខភាពតានតឹងក្នុងចិត្ត ៣កាត់បន្ថយការដាច់សរសៃឈាមក្នុងខួរក្បាល ៤កាត់បន្ថយកំហាប់ឈាមនិងលើសជាតិដែកធ្វើឲ្យប៉ះពាល់ដល់ថ្លើមនិងលំពែង ៥កាត់បន្ថយការឡើងទម្ងន់និងជួយឲ្យប្រសើរឡើងនៅសុខភាពបេះដូង លក្ខខណ្ឌងាយៗដែលអ្នកអាចចូលរួមបរិច្ចាគឈាមបាន ១ត្រូវមានសុខភាពល្ ២ត្រូវមានអាយុចាប់ពី 18 ឆ្នាំទៅ 60 ឆ្នាំ ៣មានទម្ងន់ចាប់ពី 45 គីឡូក្រាមឡើងទៅ ៤សម្រាប់បុរសត្រូវអាចបរិច្ចាគឈាមរយៈពេលបីខែម្ដងនិងសម្រាប់ស្ត្រី 4 ខែម្ដង មុនបរិច្ចាកឈាមចៀសវាងពិសាថ្នាំពេទ្យជាពិសេសអាស្ពីរីន

ព័ត៌មានជាតិ

រដ្ឋមន្ត្រីការពារជាតិកម្ពុជា និងរដ្ឋមន្ត្រីស្តីទីការពារជាតិថៃ អញ្ជើញជាសហប្រធាន កិច្ចប្រជុំពិសេសលើកទី១ GBC នៅខេត្តកោះកុង ចេញផ្សាយ ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០២៥

រដ្ឋមន្ត្រីការពារជាតិកម្ពុជា និងរដ្ឋមន្ត្រីស្តីទីការពារជាតិថៃ អញ្ជើញជាសហប្រធាន កិច្ចប្រជុំពិសេសលើកទី១ GBC នៅខេត្តកោះកុង ចេញផ្សាយ ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០២៥ កិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នេះ នៅខេត្តកោះកុង ព្រះរាជាណាចក្រកម្ពុជា ដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ គណៈប្រតិភូកម្ពុជា ដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងជាសហប្រធានគណៈកម្មាធិការព្រំដែនទូទៅ (GBC)។ គណៈប្រតិភូថៃ ដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ណាត់ថាក់ផុន ណាកផានីត រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ និងជាសហប្រធានគណៈកម្មាធិការព្រំដែនទូទៅ (GBC)។ កិច្ចប្រជុំពិសេស GBC នេះធ្វើឡើងដើម្បីពិនិត្យលើលទ្ធផលនៃការអនុវត្តគោលការណ៍ឯកភាពគ្នាដែលសម្រេចនៅក្នុងកិច្ចប្រជុំវិសាមញ្ញរបស់ GBC កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។ កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា កិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ […]

ព័ត៌មានជាតិ

ភ្នំពេញ ,ទីតាំងហាងកាហ្វេមួយកន្លែងមានបង្កប់ល្បែងសុីសងតាមប្រព័ន្ធអនឡាញដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ២៣១ សង្កាត់ផ្សារដើមគរខណ្ឌទួលគោក …

ឃើញថាបិទបានមួយរយៈពេលខ្លី ពេលនេះបានបើកដំណើរការឡើងវិញហើយ ដោយមិនមានការខ្លាចញញើតច្បាប់ទម្លាប់ទាល់តែសោះ.. អាជ្ញាធរ សមត្ថកិច្ច ស្ថាប័ន ពាក់ព័ន្ធ គួរតែយកចិត្តទុកដាក់ចុះត្រួតពិនិត្យជាក់ស្ដែងបង្ក្រាបឲ្យទាន់ពេលវេលា បង្ក្រាបឲ្យអស់រាល់ល្បែងស៊ីសង នឹង គ្រឿងញៀន ដែលមាននៅក្នុងមូលដ្ឋាន ក៏ដូចជាអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ👉ភូមិឃុំមានសុវត្ថិភាពទាំង ៧ ចំណុចរបស់រាជរដ្ឋាភិបាលដាក់ជូន។ បងប្អូនប្រជាពលរដ្ឋសំណូមពរទៅដល់លោកអធិការខណ្ឌ ទួលគោកលោក មេត្តាដាក់កម្លាំងឲ្យចុះត្រួតពិនិត្យទីតាំងល្បែងស៊ីសងខាងលើនេះផងជាពិសេសសុំសំណូមពរទៅដល់លោកអភិបាលនៃគណៈអភិបាលខណ្ឌទួលគោក លោក ជា ពិសី សូមមានវិធានការទៅលើទីតាំងមួយកន្លែងនេះផងទាន។ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥..

ព័ត៌មានជាតិ

Breaking៖ ឃាត់ខ្លួនប្ដីប្រពន្ធ២នាក់ ករណី”ឆបោក”លុយជាង៧០លានរៀល ក្រោមហេតុផល ទទួលជីនិងថ្នាំកសិកម្មយកលក់បន្ត!

(កំពង់ធំ)៖ សមត្ថកិច្ចនគរបាលខេត្ដកំពង់ធំ នៅថ្ងៃទី២៣.០៨.២០២៥ បានស្រាវជ្រាវ ឈានដល់ឃាត់ខ្លួនប្ដីប្រពន្ធ២នាក់ ករណី”ឆបោក”លុយជាង៧០លានរៀល ក្រោមរូបភាពទទួលជីនិងថ្នាំកសិកម្ម យកមកចែកចាយបន្ដ រួចស៊ីដាច់ មិនព្រមទូទាត់និងប្រគល់ប្រាក់ដើមទៅម្ចាស់ដេប៉ូ វិញឡើយ!។ -ករណីនេះ ជនរងគ្រោះកំពុងសម្ដែងការព្រួយបារម្ភជាខ្លាំង ដោយខ្លាចមានការដោះលែងជនសង្ស័យ ទាំងដែលខ្លួនពុំទាន់ទទួលបានយុត្តិធម៌ ព្រោះឃើញមានអ្នករត់ការ..!!។ សូមជម្រាបថា ជនសង្ស័យទាំង២នាក់ ទី១៖ ឈ្មោះ ប៉ែន យុទ្ធសា ភេទប្រុស អាយុ៤៩ឆ្នាំ(ប្ដី)នៅភូមិបឹង ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ(ឃាត់ខ្លួន)។ ឈ្មោះ ឡាច គឹមអ៊ី ភេទស្រី អាយុ៤៧ឆ្នាំ(ប្រពន្ធ)មានទីលំនៅផ្ទះជាមួយគ្នា។រីឯជនរងគ្រោះឈ្មោះ ហែម ហ៊ាង ភេទប្រុស អាយុ៤១ឆ្នាំ នៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ជុំវិញរឿងនេះ ជនរងគ្រោះបានអះអាងប្រាប់”ដើមរាំង”នៅព្រឹកទី២៤.០៨.២០២៥ ថា ដើមចមដំបូង ខ្លួនបានលក់និងចែកចាយជីនិងថ្នាំកសិកម្ម នៅខេត្ដកំពង់ធំ។ លុះដល់ឆ្នាំ២០២៣ ស្រាប់តែជនសង្ស័យខាងលើ មកទំនាក់ទំនងនិងរាប់អានគ្នា ដោយជនសង្ស័យនិយាយថា ខ្លួនជាមនុស្សល្អ.ស្មោះត្រង់.ក្នុងការរកស៊ី អាចទុកចិត្តបាន។ ពួកគេអះអាងបែបនេះ ក្នុងបំណងឱ្យជនរងគ្រោះជឿទុកចិត្ត ដើម្បីចំណាយទុនរកស៊ីជាមួយខ្លួន […]

ព័ត៌មានជាតិ

ឯកឧត្តម ប្រធានាធិបតី ដូណាល់ត្រាំ សូមជួយរក្សាបទឈប់បាញ់ ដើម្បីសន្តិភាព និងភាពជាអ្នកជិតខាងល្អនៃពលរដ្ឋកម្ពុជា ថៃ

ឯកឧត្តម ប្រធានាធិបតី ស៊ីជីនពីង សមិទ្ធផលមិត្តចិន បានជួយអភិវឌ្ឍន៍នៅកម្ពុជាមានច្រើនណាស់ ប្រជាជនកម្ពុជាត្រូវការសន្តិភាព ដើម្បីបន្តការអភិវឌ្ឍន៍ជាតិ ឯកឧត្តម នាយករដ្ឋមន្ត្រីជប៉ុន កម្ពុជាទទួលជំនួយឥតសំណងច្រើនណាស់ ពីរដ្ឋាភិបាល និងប្រជាជនជប៉ុន ដើម្បីស្ដារ និងកសាងជាតិឱ្យរីកចម្រើនដូចសព្វថ្ងៃ ឯកឧត្តម ប្រធានាធិបតី អាល្លឺម៉ង់ កម្ពុជាមានសន្តិភាព ហើយបានយកគំរូប្រជាធិបតេយ្យនៅមូលដ្ឋាន តាមស្តង់ដា និងតាមរយៈជំនួយពីមិត្តអាល្លឺម៉ង់ ពួកយើងត្រូវការសន្តិភាព ដើម្បីអភិវឌ្ឍមូលដ្ឋាន ភូមិ ឃុំ សង្កាត់យើង President Donald Trump: “Please help maintain the ceasefire for peace and good neighborliness between the people of Cambodia and Thailand.” President Xi Jinping: “The achievements of our Chinese friends […]

ព័ត៌មានជាតិ

មនុស្សស្រីប្រុសជនជាតិវៀតណាមសរុបចំនួន៦៣នាក់ ត្រូវបានឃាត់ខ្លួនដោយសង្ស័យថាជាប់ពាក់ព័ន្ធនឹងការលបលួចប្រព្រឹត្តអំពើល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាពីទីតាំងចំនួន៤កន្លែង ក្នុងខេត្តព្រះស៊ីហនុ

ខេត្តព្រះស៊ីហនុ៖ ប្រតិបត្តិការបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានឃាត់ខ្លួនមនុស្សស្រីប្រុសជនជាតិវៀតណាមសរុបចំនួន៦៣នាក់ ចេញផ្សាយ ថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ ២០២៥ មនុស្សស្រីប្រុសជនជាតិវៀតណាមសរុបចំនួន៦៣នាក់ ត្រូវបានឃាត់ខ្លួនដោយសង្ស័យថាជាប់ពាក់ព័ន្ធនឹងការលបលួចប្រព្រឹត្តអំពើល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាពីទីតាំងចំនួន៤កន្លែង ក្នុងខេត្តព្រះស៊ីហនុ។ គណៈបញ្ជាការឯកភាពខេត្តព្រះសីហនុដឹកនាំដោយលោក យូសុះ សូឡៃម៉ាន អភិបាលរងខេត្ត ដោយសហការជាមួយ សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្ត កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ បានចុះប្រតិបត្តិបង្ក្រាបទីតាំងសង្ស័យចំនួន៤កន្លែងផ្សេងគ្នា ដែលត្រូវបានសមត្ថកិច្ចស្រាវជ្រាវ និងបានសង្ស័យថាបានលបលួចប្រព្រឹត្តការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងនោះ៖ ១• ទីតាំងទី១៖ សណ្ឋាគារ សៃ ណា យ៉ាង គ័ង អ៉ិនធើណេសិនណល ហូថេល ឯ.ក (SAI NA YANG GUANG INTERNATIONAL HOTEL CO.,LTD) ស្ថិតនៅក្រុមទី១៣ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ម្ចាស់អាជីវកម្មឈ្មោះ LI JUN ជនជាតិចិន មានអាជ្ញាបណ្ណទេសចរណ៍ លេខ៤៣៣/២៤អប.សក […]

ព័ត៌មានជាតិ

លោក ហ៊ុន សារ៉ាត់ អនុប្រធានអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឱ្យដឹងថា ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បង្ក្រាបសាច់គោ និងភ្លៅមាន់ចំនួន ៨.០១៥ គីឡូក្រាម នាំចូលដោយគ្មានលិខិតអនុញ្ញាតពីប្រទេសវៀតណាម។

មន្ត្រីច្រកព្រំដែននៅកោះធំ អនុញ្ញាតឱ្យសាច់គោ និងភ្លៅមាន់ជាង៨តោន នាំចូលពីវៀតណាមដោយខុសច្បាប់ ….   ផ្សាយចេញថ្ងៃទី : Tuesday, July 08, 2025 អ្នកនិពន្ធ. ដោយ SORNRUN.HBG.TVnews លោក ហ៊ុន សារ៉ាត់ អនុប្រធានអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឱ្យដឹងថា ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បង្ក្រាបសាច់គោ និងភ្លៅមាន់ចំនួន ៨.០១៥ គីឡូក្រាម នាំចូលដោយគ្មានលិខិតអនុញ្ញាតពីប្រទេសវៀតណាម។ សាច់សត្វបង្កកទាំងអស់នេះ ត្រូវបានឈ្មួញដឹកជញ្ជូនតាមរថយន្តចេញពីវៀតណាម តាមច្រករបៀងក្នុងស្រុកកោះធំ ខេត្តកណ្ដាល ឆ្ពោះទៅចែកចាយនៅរាជធានីភ្នំពេញ ប៉ុន្តែត្រូវបានមន្ត្រីកម្ពុជា ឃាត់បាននៅចំណុចផ្លូវ៣០ម៉ែត្រ សង្កាត់ព្រៃស ខណ្ឌដង្កោ នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ ។ តាមការឆ្លើយសារភាពរបស់អ្នកបើកបររថយន្តដឹកសាច់បង្កកនេះ មិនមានលិខិតអនុញ្ញាតអ្វីទាំងអស់ ក្នុងនោះមាន ភ្លៅមាន់ និងសាច់គោ ជាសាច់បង្កក ត្រូវបានក្រុមឈ្មួញលួចដឹកចេញពីប្រទេសវៀតណាម តាមច្រករបៀង ស្រុកកោះធំ ខេត្តកណ្ដាល ឆ្ពោះមកលក់ចែកចាយនៅរាជធានីភ្នំពេញ។ ប្រជាពលរដ្ឋដែលស្អប់ខ្ពើមទង្វើអាក្រក់របស់មន្ត្រីដែលគ្មានមនសិការគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន ប្រព្រឹត្តអំពើពុករលួយឱ្យសាច់សត្វខុសច្បាប់ចូលដោយមិនបានពិនិត្យត្រឹមត្រូវនាំឱ្យខូចសុខភាពប្រជាជន ។ ប្រភពបណ្ដាញសង្គម

ព័ត៌មានជាតិ

ពិតជាថ្លើមធំ បញ្ហាព្រំដែនកំពុងតែមានការតានតឹង នោះបើយោងតាមប្រមុខរាជរដ្ឋាភិបាលបានប្រកាស ឱ្យសមត្ថកិច្ចចូលរួមសហការទប់ស្កាត់បទល្មើស ដូចជាការនាំចូលនៅបន្លែផ្លែឈើ ត្រី សាច់ បង្គា មឹកក្លាសសេ

ទាហានថៃការបង្ក្រាបបារីមួយករណីនៅក្បែរមាត់អូរព្រំដែនកម្ពុជានិងថៃនោះស្ងាត់ៗ ធ្លាយរឿង ទាហានថៃចាប់បានបារីគេចពន្ធនិងពលរដ្ឋខ្មែរចំនួនពីរនាក់ ឆ្លងកាត់អូរព្រៃធម្មជាតិច្រករបៀប ប្រទេសថៃ…! ពិតជាថ្លើមធំ បញ្ហាព្រំដែនកំពុងតែមានការតានតឹង នោះបើយោងតាមប្រមុខរាជរដ្ឋាភិបាលបានប្រកាស ឱ្យសមត្ថកិច្ចចូលរួមសហការទប់ស្កាត់បទល្មើស ដូចជាការនាំចូលនៅបន្លែផ្លែឈើ ត្រី សាច់ បង្គា មឹកក្លាសសេ ។ ប៉ុន្តែផ្ទុយទៅវិញ កម្លាំងមិនបានចូលរួមទប់ស្កាត់ល្មើសឆ្លងដែនខុសច្បាប់នោះទេ ថែមទាំងឃុបឃិតគ្នាបើកឲ្យមានការនាំបារីឆ្លងដែនចូលប្រទេសថៃខុសច្បាប់និងបណ្ដែតបណ្ដោយឲ្យពលរដ្ឋខ្មែររងគ្រោះរហូតដល់ថៃចាប់ខ្លួនចំនួនពីរនាក់។យោងតាមប្រភពការចុះផ្សាយព័ត៌មានរបស់ថៃ បារីគេចពន្ធ១៥៦០០សុងនិងមនុស្ស.២នាក់ជាពលរដ្ឋខ្មែរត្រូវបានកម្លាំងទាហានព្រំដែនស្រុកខ្លងហាត់ចាប់បាននៅក្រោយផ្សារខៅដិនក្រុមទី០៨.ភូមិខៅដិនឃុំខ្លងហាត់.ស្រុកខ្លងហាត់ខេត្តស្រះកែវ.ប្រទេសថៃ។ប្រឈមមុខនិងស្រុកសំពៅលូន ខេត្តបាត់ដំបងប្រទេសកម្ពុជា។ បង្រា្កបដោយកម្លាំងវរះសេនាតូចថៃ១៣០៣.បានចាប់បារីគេចពន្ធខុសច្បាប់នាំចេញពីរកម្ពុជា ដោយឆ្លងកាត់អូរព្រៃធម្មជាតិ ចំនួន១៥៦០០សុង.និងឃាត់ខ្លួនពលរដ្នខ្មែរបានចំនួន០២នាក់ផងដែរ. ១.ឈ្មោះ.កៀតកាយ.អាយុ.៣៦ឆ្នាំ ២.ឈ្មោះ.ខាយ.សៀន.២២ឆ្នាំ. ពេលនេះបុរសជាពលរដ្នខ្មែរទាំង០២នាក់ត្រូវបានបញ្ជូនខ្លួនទៅសួរចំលើយនៅវិរះសេនាធំលេខ១៣ប្រចាំស្រុកខ្លងហាត់ហើយកាលពីរម៉ោង១០.០០នាទីនៅថ្ងៃទី៥.ខែកក្កដា.ឆ្នាំ២០២៥.។

ព័ត៌មានជាតិ

ភូមិជ្រៃងោកឃុំដូងខ្ពស់ស្រុកបុរីជលសារខេត្តតាកែវម្ចាស់ផ្ទះឈ្មោះតាហនយាយរ៉ន ទីតាំងល្បែងនៅខាងកើតវត្តរូងជាប់របងវត្ត

  ល្បែងមាន់អនឡាញផ្ទះមួយកន្លែងនេះត្រូវបានក្រុមពួកអ្នកញៀនល្បែងប្រមូលផ្ដុំក្បាលគ្នាភ្នាល់ចាក់លុយលេងយ៉ាងសេរី ខេត្តតាកែវ: ប្រភពរាយការណ៍មកថាទីតាំងបើកល្បែងឡូតូ មាន់ជល់តាមកញ្ចក់ទូរទស្សន៍ ត្រូវបានទទួលនឹងស្វាគមន៍ឲ្យក្រុមអ្នកញៀនល្បែងជាច្រើនមកគ្រប់ទិសទី មកប្រមូលផ្ដុំក្បាលគ្នាលេងល្បែងស៊ីសងមាន់អនឡាញភ្នាល់ដាក់លុយតាមកញ្ចក់កុំព្យូទ័រ លេងយ៉ាងសារី ដែលមានទីតាំងស្ថិតនៅ ភូមិជ្រៃងោកឃុំដូងខ្ពស់ស្រុកបុរីជលសារខេត្តតាកែវម្ចាស់ផ្ទះឈ្មោះតាហនយាយរ៉ន ទីតាំងល្បែងនៅខាងកើតវត្តរូងជាប់របងវត្ត ជាក់ស្ដែង នៅថ្ងៃទី.03. ខែកក្កដា ឆ្នាំ ២០២៥ ក្រុមការងារអង្គភាព សារព័ត៌មានយើងខ្ញុំ បានចុះដល់ទីតាំង និងថតផ្ដិតរូប និងរាយការណ៍ ជូនទៅដល់លោកមេប៉ុស្តិ៍ដូងខ្ពស់ និងលោកអធិការស្រុកបុរីជលសារ គាត់នឹងចុះបង្ក្រាបតាមរយៈតេឡេក្រាម លោកឆ្លើយថា អរគុណ។   យោងតាមច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ដែលរដ្ឋសភាបានអនុម័ត នាសម័យប្រជុំលើកទី៥ នីតិកាលទី១ មាត្រា១ ត្រូវហាមឃាត់ជាដាច់ខាតការលេងល្បែងសុីសងគ្រប់ប្រភេទ នៅគ្រប់ទីកន្លែងទូទាំងព្រះរាជាណាចក្រកម្ពុជា។មួយអន្លើរកាលពីថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់បទបញ្ជារដ៏មុឺងម៉ាត់ឲ្យអភិបាលរាជធានីខេត្តទូទាំងធ្វើយ៉ាងណាត្រូវទប់ស្កាត់និងបង្ក្រាបរាល់បទល្មើសល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទដែលកើតមានក្នុងដែនសមត្ថកិច្ចរបស់ខ្លួនគ្រប់គ្រងឲ្យខានតែបានជាកំហិត។   គួរបញ្ជាក់ផងដែរថានៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាស អោយអភិបាលរាជធានី ខេត្ត ក្រុងទូទាំងប្រទេស ត្រូវបិទទាំងស្រុងរាល់ល្បែងស៊ីសងសងគ្រប់ប្រភេទ […]

ព័ត៌មានជាតិ

ល្បែងឡូតូម៉ាស៊ីន មួយគ្រឿងត្រូវបានក្រុមពួកអ្នកញៀនល្បែងប្រមូលផ្ដុំក្បាលគ្នាភ្នាល់ចាក់លុយលេងយ៉ាងសេរីនៅក្នុងភូមិត្រយឹងសង្កាត់ចោមចៅ 2 ខណ្ឌដង្កោរាជធានីភ្នំពេញ ក្រោមផ្លាកយីហោម្ចាស់ផ្ទះអូនស្រីនាងបោកអ៊ុតទំនើប

ល្បែងឡូតូម៉ាស៊ីន មួយគ្រឿងត្រូវបានក្រុមពួកអ្នកញៀនល្បែងប្រមូលផ្ដុំក្បាលគ្នាភ្នាល់ចាក់លុយលេងយ៉ាងសេរីនៅក្នុងភូមិត្រយឹងសង្កាត់ចោមចៅ 2 ខណ្ឌដង្កោរាជធានីភ្នំពេញ ក្រោមផ្លាកយីហោម្ចាស់ផ្ទះអូនស្រីនាងបោកអ៊ុតទំនើប ខណ្ឌដង្កោល: ប្រភពរាយការណ៍មកថាទីតាំងបើកល្បែងឡូតូ ត្រូវបានទទួលនឹងស្វាគមន៍ឲ្យក្រុមអ្នកញៀនល្បែងជាច្រើនមកគ្រប់ទិសទី មកប្រមូលផ្ដុំក្បាលគ្នាលេងល្បែងស៊ីសងឡូតូ ភ្នាល់ដាក់លុយតាមកញ្ចក់កុំព្យូទ័រ លេងយ៉ាងសារី ដែលមានទីតាំងភូមិត្រយឹងសង្កាត់ចោមចៅ 2ខណ្ឌដង្កោ រាជធានីភ្នំពេញ ជាក់ស្ដែង នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ ២០២៥ ក្រុមការងារអង្គភាព សារព័ត៌មានយើងខ្ញុំ បានចុះដល់ទីតាំង និងថតផ្ដិតរូប និងរាយការណ៍ ជូនទៅដល់លោកមេប៉ុស្តិ៍សង្កាត់ចោមចៅទី 2 គាត់នឹងចុះបង្ក្រាបតាមរយៈតេឡេក្រាម លោកឆ្លើយថា អរគុណ។ យោងតាមច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ដែលរដ្ឋសភាបានអនុម័ត នាសម័យប្រជុំលើកទី៥ នីតិកាលទី១ មាត្រា១ ត្រូវហាមឃាត់ជាដាច់ខាតការលេងល្បែងសុីសងគ្រប់ប្រភេទ នៅគ្រប់ទីកន្លែងទូទាំងព្រះរាជាណាចក្រកម្ពុជា។មួយអន្លើរកាលពីថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់បទបញ្ជារដ៏មុឺងម៉ាត់ឲ្យអភិបាលរាជធានីខេត្តទូទាំងធ្វើយ៉ាងណាត្រូវទប់ស្កាត់និងបង្ក្រាបរាល់បទល្មើសល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទដែលកើតមានក្នុងដែនសមត្ថកិច្ចរបស់ខ្លួនគ្រប់គ្រងឲ្យខានតែបានជាកំហិត។ គួរបញ្ជាក់ផងដែរថានៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាស អោយអភិបាលរាជធានី ខេត្ត ក្រុងទូទាំងប្រទេស […]

ព័ត៌មានជាតិ

ខណ្ឌដង្កោល: ប្រភពរាយការណ៍មកថាតារាងបាល់ទះឈ្មោះ ត្រូវបានទទួលនឹងស្វាគមន៍ឲ្យក្រុមអ្នកញៀនល្បែងជាច្រើនមកគ្រប់ទិសទី មកប្រមូលផ្ដុំក្បាលគ្នាលេងល្បែងស៊ីសងមាន់ជល់នឹងឡូតូ ភ្នាល់ដាក់លុយតាមកញ្ចក់កុំព្យូទ័រ លេងយ៉ាងសារី ដែលមានទីតាំងនៅតារាងបាល់ទះ ភូមិព្រៃទីទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ

ល្បែងមាន់ឡូតូ២ម៉ាស៊ីន ត្រូវបានក្រុមពួកអ្នកញៀនល្បែងប្រមូលផ្ដុំក្បាលគ្នាភ្នាល់ចាក់លុយលេងយ៉ាងសេរីនៅក្នុងតារាងបាល់ទះ សង្កាត់ព្រៃស ខណៈលោកមេប៉ុស្តិ៍និយាយថាទើបចុះអប់រំណែនាំម្សិលមិញ!! ខណ្ឌដង្កោល: ប្រភពរាយការណ៍មកថាតារាងបាល់ទះឈ្មោះ ត្រូវបានទទួលនឹងស្វាគមន៍ឲ្យក្រុមអ្នកញៀនល្បែងជាច្រើនមកគ្រប់ទិសទី មកប្រមូលផ្ដុំក្បាលគ្នាលេងល្បែងស៊ីសងមាន់ជល់នឹងឡូតូ ភ្នាល់ដាក់លុយតាមកញ្ចក់កុំព្យូទ័រ លេងយ៉ាងសារី ដែលមានទីតាំងនៅតារាងបាល់ទះ ភូមិព្រៃទីទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ជាក់ស្ដែង នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ ២០២៥ ក្រុមការងារអង្គភាព សារព័ត៌មានយើងខ្ញុំ បានចុះដល់ទីតាំង និងថតផ្ដិតរូប និងរាយការណ៍ ជូនទៅដល់លោកមេប៉ុស្តិ៍សង្កាត់ព្រៃស តាមរយៈតេឡេក្រាម លោកឆ្លើយថា អរគុណ ទើបចុះអប់រំនិងណែនាំម្សិលមិញ។ យោងតាមច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ដែលរដ្ឋសភាបានអនុម័ត នាសម័យប្រជុំលើកទី៥ នីតិកាលទី១ មាត្រា១ ត្រូវហាមឃាត់ជាដាច់ខាតការលេងល្បែងសុីសងគ្រប់ប្រភេទ នៅគ្រប់ទីកន្លែងទូទាំងព្រះរាជាណាចក្រកម្ពុជា។មួយអន្លើរកាលពីថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់បទបញ្ជារដ៏មុឺងម៉ាត់ឲ្យអភិបាលរាជធានីខេត្តទូទាំងធ្វើយ៉ាងណាត្រូវទប់ស្កាត់និងបង្ក្រាបរាល់បទល្មើសល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទដែលកើតមានក្នុងដែនសមត្ថកិច្ចរបស់ខ្លួនគ្រប់គ្រងឲ្យខានតែបានជាកំហិត។ គួរបញ្ជាក់ផងដែរថានៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាស អោយអភិបាលរាជធានី ខេត្ត […]

ព័ត៌មានជាតិ

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណីឆបោកប្រាក់ក្រោមរូបភាពទិញ-លក់ផ្លែទុរេនតាមអនឡាញ

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណីឆបោកប្រាក់ក្រោមរូបភាពទិញ-លក់ផ្លែទុរេនតាមអនឡាញ!!! យោងតាមបញ្ជាដឹកនាំរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ ករណីឆបោកប្រាក់ផ្សព្វផ្សាយទិញ-លក់ផ្លែទុរេន តាមបណ្ដាញទំនាក់ទំនងសង្គម។ ដោយមានការសម្របសម្រួលពី ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានបានឃាត់ខ្លួនជនសង្ស័យ ០២រូប ឈ្មោះ ឈ.ឆ ភេទប្រុស និង ឈ្មោះ ហ.គ.ន ភេទស្រី។ តាមរយៈការស្រាវជ្រាវ សមត្ថកិច្ចកំណត់បានថា ករណីនេះជាប់ពាក់ព័ន្ធជាមួយជនសង្ស័យ០៣រូប។ ជនសង្ស័យ០២នាក់ខាងលើ ជាម្ចាស់គណនីធនាគារ ដែលជាមធ្យោបាយទទួលប្រាក់ពីបទល្មើស និងជនសង្ស័យម្នាក់ទៀតឈ្មោះ ឈ.ប ភេទប្រុស ជាអ្នកគ្រប់គ្រង ប្រើប្រាស់គណនីធនាគារទាំងនេះធ្វើសកម្មភាពឆបោកប្រាក់ពីជនរងគ្រោះជាច្រើននាក់យ៉ាងសកម្ម ហើយពេលនេះកំពុងរត់គេចពីការចាប់ខ្លួនរបស់សមត្ថកិច្ច។ បច្ចុប្បន្នជនសង្ស័យ០២រូបខាងលើ ត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹកដល់សាធារណជន ជាពិសេសអ្នកនិយមទិញទំនិញអនឡាញ តាមបណ្ដាញទំនាក់ទំនងសង្គម សូមមេត្តាប្រុងប្រយ័ត្ន និងត្រួតពិនិត្យ វិភាគ ឲ្យច្បាស់លាស់ទៅលើគណនី ឬទំព័រហ្វេសប៊ុកនានា ដែលផ្សព្វផ្សាយពីការលក់ទំនិញតាមអនឡាញ […]

ព័ត៌មានជាតិ

ឯកឧត្ដម នេត្រ ភក្ត្រា៖ ការបរិច្ចាគឈាមរបស់មន្ត្រីរាជការនៃក្រសួងព័ត៌មានគឺជាការចូលរួមធ្វើសកម្មភាពមនុស្សធម៌ដ៏ធំធេងបំផុតនៅក្នុងសង្គម

ឯកឧត្ដម នេត្រ ភក្ត្រា៖ ការបរិច្ចាគឈាមរបស់មន្ត្រីរាជការនៃក្រសួងព័ត៌មានគឺជាការចូលរួមធ្វើសកម្មភាពមនុស្សធម៌ដ៏ធំធេងបំផុតនៅក្នុងសង្គម ចេញផ្សាយ ថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ ២០២៥ ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា ការបរិច្ចាគឈាមរបស់មន្ត្រីរាជការនៃក្រសួងព័ត៌មាននាពេលនេះ គឺជាការចូលរួមធ្វើសកម្មភាពមនុស្សធម៌ដ៏ធំធេងបំផុតនៅក្នុងសង្គម ដែលបានសបញ្ជាក់ ពីការសាមគ្គី ការចេះជួយគ្នាទៅវិញទៅមក ការស្រឡាញ់ ជាពិសេសគឺ បង្ហាញពីក្ដីព្រួយបារម្ភនិងយកចិត្តទុកដាក់ ទៅដល់អ្នកជំងឺនៅតាមមន្ទីរពេទ្យដែលកំពុងត្រូវការឈាមជាចាំបាច់ ។ ក្នុងឱកាសសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងសមាជិក សមាជិកាស្ម័គ្រចិត្តបរិច្ចាគឈាម នៃក្រសួងព័ត៌មាន នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ការផ្តួចផ្ដើមគំនិតឱ្យមានការរៀបចំពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ក្រោមប្រធានបទ « មន្ត្រីក្រសួងព័ត៌មានរួមគ្នាបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិតមនុស្ស» នាពេលនេះ គឺក្នុងគោលបំណងបណ្តុះស្មារតីរួមគ្នាបរិច្ចាគឈាម ដើម្បីជួយទៅដល់អ្នកជំងឺនៅតាមមន្ទីរពេទ្យ ដែលកំពុងមានតម្រូវការឈាមបំផុត ព្រោះការបរិច្ចាគឈាម មិនធ្វើឱ្យប៉ះពាល់ទៅដល់សុខភាពនោះទេ គឺមានតែជួយកាត់បន្ថយនូវហានិភ័យនៃជំងឺមហារីកមួយចំនួនថែមទៀតផង ។ ឯកឧត្ដមរដ្ឋមន្ត្រី បានមានប្រសាសន៍បន្តថា នៅពេលដែលបងប្អូនមន្ត្រីរាជការសម្រេចចិត្តបរិច្ចាគឈាម […]

ព័ត៌មានជាតិ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបប្រជុំជាមួយលោកសាស្ត្រាចារ្យ Jean-Marc Sorel ដើម្បីពិនិត្យ និងពិភាក្សាអំពីនីតិវិធីបន្តរបស់កម្ពុជាក្នុងការប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ពាក់ព័ន្ធនឹង ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី

  ភ្នំពេញ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ – សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបប្រជុំជាមួយលោកសាស្ត្រាចារ្យ Jean-Marc Sorel ដើម្បីពិនិត្យ និងពិភាក្សាអំពីនីតិវិធីបន្តរបស់កម្ពុជាក្នុងការប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ពាក់ព័ន្ធនឹង ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី។ ព័ត៌មាននេះត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់សម្ដេចធិបតីនៅថ្ងៃនេះ។   លោកសាស្ត្រាចារ្យ Jean-Marc Sorel គឺជាសមាជិកដ៏សំខាន់ម្នាក់ក្នុងក្រុមទីប្រឹក្សាច្បាប់ និងមេធាវី ដែលបានរួមចំណែកយ៉ាងធំធេងជួយឱ្យកម្ពុជាទទួលបានជោគជ័យក្នុងរឿងក្ដីបកស្រាយសាលក្រមប្រាសាទព្រះវិហារ (ឆ្នាំ១៩៦២) នៅចន្លោះឆ្នាំ២០១១-២០១៣ នៅ ICJ។   កម្ពុជានៅតែបន្តប្ដេជ្ញាចិត្តមិនរាថយ ចំពោះការនាំយករឿងក្ដីពាក់ព័ន្ធនឹងប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅកាន់តុលាការ ICJ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ។

ព័ត៌មានជាតិ

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណីឆបោក និងញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម!!!

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណីឆបោក និងញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម!!! យោងតាមបញ្ជាដឹកនាំរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ ករណីផ្សព្វផ្សាយឆបោកប្រាក់ក្រោមរូបភាពរៃអង្គាសប្រាក់ ក្នុងនាមកងកម្លាំងជួរមុខនៅព្រំដែន និងបង្ហោះផ្សព្វផ្សាយព័ត៌មានមិនពិតពីជម្លោះព្រំដែនកម្ពុជា-ថៃ បង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម។ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានបានឃាត់ខ្លួនជនសង្ស័យ ០១រូប ឈ្មោះ ទ.ស.ប ភេទប្រុស។ តាមការស្រាវជ្រាវ សមត្ថកិច្ចកំណត់បានថា ជនសង្ស័យរូបនេះពិតបានប្រើប្រាស់គណនី និងទំព័រហ្វេសប៊ុករបស់ខ្លួន ដើម្បីធ្វើការឆបោកប្រាក់ ដោយប្រកាសស្វែងរកជំនួយសប្បុរសធម៌ ក្រោមរូបភាពជាកងកម្លាំងនៅតំបន់ជួរមុខ ព្រមទាំងផ្សព្វផ្សាយនូវវីដេអូក្លែងក្លាយអំពីការផ្ទុះអាវុធ ដែលនាំឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមានការភាន់ច្រឡំ ថាមានសង្គ្រាមកើតឡើងនៅតំបន់ព្រំដែនកម្ពុជា-ថៃ ។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។ នាយកដ្ឋានសូមក្រើនរំលឹកដល់សាធារណជន រាល់ការបង្ហោះខ្លឹមសារ រូបភាព ឬវីដេអូ អ្វីមួយ សូមបញ្ជាក់ឱ្យច្បាស់ពីប្រភព និងកន្លែងកើតហេតុ ជៀសវាងធ្វើឱ្យមានការភាន់ច្រឡំ ពីសាធារណជន។ បន្ថែមពីនោះក៏សូមពិនិត្យ និងពិចារណាឱ្យបានច្បាស់នូវគោលបំណងក្នុងការបង្ហោះខ្លឹមសារ រូបភាព ឬវីដេអូណាមួយ […]

ព័ត៌មានជាតិ

ព្រឹកថ្ងៃអាទិត្យ ទី ២៩ មិថុនា ២០២៥ នេះ អជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជាបានទទួលពត៌មានពីភាគីថៃនៅខេត្តស្រះកែវ

ព្រឹកថ្ងៃអាទិត្យ ទី ២៩ មិថុនា ២០២៥ នេះ អជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជាបានទទួលពត៌មានពីភាគីថៃនៅខេត្តស្រះកែវ ពាក់ព័ន្ធនឹងការស្នើសុំឱ្យមានការបើកច្រកព្រំដែនកម្ពុជា-ថៃមួយចំនួន និងអនុញ្ញាតឲរថយន្តដឹកទំនិញចេញ-ចូល ដើម្បីបន្ធូរការប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ខ្ញុំសូមផ្ញើសារបញ្ជាក់ទៅប្រជាពលរដ្ឋទាំងពីរប្រទេសយ៉ាងដូច្នេះថា ÷ ១. កម្ពុជាយល់ច្បាស់អំពីការលំបាករបស់ប្រជាពលរដ្ឋទាំងខាងកម្ពុជា ទាំងខាងថៃដែលរងផលប៉ះពាល់ពីការបិទច្រកព្រំដែន។ ហេតុដូច្នេះហើយ បានជាកម្ពុជាមិនបានប្រើប្រាស់វិធានការបិទច្រកព្រំដែននេះមុនទេ ចាប់តាំងពីមានបញ្ហានៅតំបន់មុំបីកាលពីចុងខែឧសភា ឆ្នាំ២០២៥ ព្រោះយើងមិនមានបំណងពង្រីកភូមិសាស្ត្រដែលមានវិវាទ ឬបង្កបញ្ហាដែលនាំឲ្យប៉ះពាល់ដល់ការធ្វើដំណើរនិងការធ្វើពាណិជ្ជកម្ម របស់ប្រជាជនថៃនិងខ្មែរតាមបណ្ដោយព្រំដែនទេ។ ២. កម្ពុជាមិនមែនជាអ្នកចាប់ផ្តើមធ្វើការបិទ-បើកច្រកព្រំដែនជាឯកតោភាគីនោះទេ។ កងទ័ពថៃបានចាប់ផ្តើមធ្វើការបិទច្រកព្រំដែន កែសម្រួលម៉ោងបិទ-បើក និងកំណត់លក្ខណ្ឌកម្រិតការធ្វើដំណើរចេញ-ចូល របស់ប្រជាពលរដ្ឋជាឯកតោភាគី ចាប់តាំងពីថ្ងៃទី ៧ មិថុនា ២០២៥។ មិនតែប៉ុណ្ណោះ កងទ័ពថៃបានបន្តធ្វើការកែប្រែម៉ោងបិទ-បើកជាឯកតោភាគី នៅតាមបណ្តាច្រកព្រំដែនមួយចំនួន រហូតដល់ថ្ងៃទី ២៤ មិថុនា ឆ្នាំ២០២៥ ដែលរាជរដ្ឋាភិបាលថៃបានប្រកាសបិទច្រកទាំងអស់ក្រោមហេតុផលនៃបញ្ហាអសន្តិសុខ។ ៣. ភាពមិនច្បាស់លាស់ និងការប្រែក្រឡាស់ភ្លាមៗមិនពិតប្រាកដ នៃជំហរនយោបាយរបស់រាជរដ្ឋាភិបាលថៃ រួមជាមួយភាពមិនស៊ីចង្វាក់គ្នារវាងគោលការណ៍ដែលថ្នាក់ដឹកនាំនយោបាយថៃបានដាក់ចេញ និងការអនុវត្តជាក់ស្ដែងនៅលើដីដោយកងទ័ពថៃ បានបង្កជាឧបសគ្គសម្រាប់ការស្វែងរកដំណោះស្រាយណាមួយដែលមានភាពច្បាស់លាស់ ពិតប្រាកដនិងយូរអង្វែង។ ៤. ដូចដែលខ្ញុំបានបញ្ជាក់ជាច្រើនដងរួចមកហើយថា ដំណោះស្រាយពាក់ព័ន្ធជាមួយនឹងការបិទច្រកព្រំដែននេះ គឺងាយស្រួលដោះស្រាយទេ បើសិនជាភាគីថៃដែលបានចាប់ផ្ដើមដាក់វិធានការបិទច្រកព្រំដែនជាឯកតោភាគីពីថ្ងៃទី ៧ មិថុនាកន្លងទៅនេះ […]

ព័ត៌មានជាតិ

ខេត្តកំពត ឯកឧត្តមមណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពតនិងជាប្រធានគណះកម្មការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពតរួមដណើរដោយសមាជិកសមាធិការថ្នាក់ខេត្តថ្នាក់ស្រុក ថ្នាក់ឃុំនិងភូមិ បានចុះសួរសុខទុក្ខប្រជា

ខេត្តកំពត ឯកឧត្តមមណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពតនិងជាប្រធានគណះកម្មការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពតរួមដណើរដោយសមាជិកសមាធិការថ្នាក់ខេត្តថ្នាក់ស្រុក ថ្នាក់ឃុំនិងភូមិ បានចុះសួរសុខទុក្ខប្រជាពលរដ្ឋជួបគ្រោះធម្មជាតិខ្សល់កន្ត្រាក់ចំនួន0២ឃុំមានចំនួនសរុប១៧៩ខ្នងផ្ទះ ចំនួន២ឃុំ លើភូមិ៨មានដូចជា: ១.ឃុំបន្ទាយមាសខាងកើតមានចំនួន១២៨ខ្នងផ្ទះលើភូមិ០៤ភូមិ មានភូមិក្រសាំងលើ ភូមិក្រសាំថក្រោម ភូមិពោធិ៍និភួមិធ្នង់ (ខូចខាតមធ្យមចំនួន៦១ខ្នងផ្ទះ ខូចខាតស្រាលចំនួន៦៧ខ្នងផ្ទះ) ២.ឃុំបន្ទាយមាសខាងលិច៥១ខ្នងផ្ទះ លើភូមិចំនួន០៤ មានភូមិបន្ទាយមាស ភូមិហុងស៊ុយ ភូមិក្រាំងបន្ទាយនិងភូមិកណ្តាញ់ (ខូចខាតធ្ងន់ធ្ងរ ចំនួន០៣ខ្នងផ្ទះ ខូចខាតមធ្យមចំនួន ១១ខ្នងផ្ទះ ខូចខាតស្រាលចំនួន៣៧ខ្នងផ្ទះ) អំណោយផ្តល់ជូនក្នុង០១គ្រួសាររួមមាន ៖ -អង្ករ២៥គីឡូក្រាម -មី១កេះ -ត្រីខ១យួរ -ទឹកត្រី១យួរ -ថវិកាចំនួន៥ម៉ឺនរៀល ក្នុងនោះគ្រួសារដែលខូចខាតធ្ងន់ធ្ងរ ចំនួន០៣ខ្នងផ្ទះ ក្នុង១គ្រួសារទទួលបានថវិកា ចំនួន ២០ម៉ឺនរៀល និងតង់ចំនួន០១បន្ថែមទៀត ។ ទំនាក់ទំនងការផ្សាយ012212215

ព័ត៌មានជាតិ

ខេត្តកំពត.គ្រោះធម្មជាតិបានធ្វើឱ្យផ្ទះប្រជាពលរដ្ឋរាប់សិបគ្រួសាររងគ្រោះ

  អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបន្ទាយមាស សូមគោរពរាយការណ៍ជូន ឯកឧត្តមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត ជាទីគោរពដ៏ខ្ពង់ខ្ពស់! កាលពីរសៀលថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ២០២៥ ក្នុងភូមិសាស្រ្តស្រុកបន្ទាយមាស មានករណីភ្លៀងធ្លាក់ លាយលំនឹងខ្យល់កន្ត្រាក់ បណ្តាលឲ្យប៉ះពាល់ដល់លំនៅដ្ឋានបងប្អូនប្រជាពលរដ្ឋ ចំនួន ១៧៩ ខ្នងផ្ទះ , ធ្ងន់ធ្ងរចំនួន ៣ខ្នង, ខូចខាតមធ្យម ៧២ខ្នង, ខូចខាតស្រាល ១០៤ ខ្នង ក្នុងនោះ:

ព័ត៌មានជាតិ

ភ្នំពេញខណ្ឌដង្កោពិតជាផ្គើននិងប្រសាសន៍សម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីម៉ែន

ពិតជាមិនធម្មតាមែនទីតាំងមួយកន្លែងនេះហ៊ានប្រឆាំងនិងអនុសាសន៍របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញឲ្យលុបបំបាត់រាល់ល្បែងស៊ីសងគ្រប់ប្រភេទ ភ្នំពេញ: ខណ្ឌដង្កោ តាមប្រភពប្រជាពលរដ្ឋបានរាយការណ៍មកកាន់ភ្នាក់ងារសារព័ត៌មានយើងថា មានកន្លែងដាក់បើកលេងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញទូរទស្សន៍លេបថប ប្រភេទមាន់ជល់ បានបើកដំណើរការលេងល្បែងស៊ីសង មាន់ជល់ តាមប្រព័ន្ធអនឡាញជាក់ស្ដែងភ្នាក់ងារសារព័ត៌មានយើងចុះទៅដល់ពិតជាបើកដំណើរការលេងល្បែងស៊ីសងពិតម៉ែនកំពុងកៀងគរក្រុមអ្នកញៀនលេងល្បែងក្មេងប្រុសស្រី ទាំងចាស់ទាំងក្មេង ឱ្យចូលទៅលេងយ៉ាងគ្រឹកគគ្រេងភ្នាល់ដាក់លុយរាប់សិបម៉ឺនរៀលក្នុងមួយថ្ងៃៗ ប្រភពពីប្រជាពលរដ្ឋក៏បានផ្ដិតយករូបភាពបញ្ជូនមកអង្គភាពយើងខ្ញុំបាទដើម្បីមកផ្សព្វផ្សាយជូនអាជ្ញាធរឱ្យលោកបានជ្រាប។ ទីតាំងបើកល្បែងមាន់ជល់អនឡាញផ្ទះលេខ43ផ្លូវបេតុងភូមិជើងឯកសង្កាត់ជើងឯកខណ្ឌដង្កោ ម្ចាស់ផ្ទះឈ្មោះសី ហើយកន្លងមកទីតាំងនេះ ធ្លាប់បាន សមត្ថកិច្ចមូលដ្ឋានបានចុះណែនាំនិងធ្វើកិច្ចសន្យាពីរឬបីដងរួចមកហើយ តើហេតុអ្វីនៅតែ មានការដាក់លេងល្បែងមាន់ជល់តាមទូរទស្សន៍ប្រព័ន្ធអនឡាញ យ៉ាង រលូនយ៉ាងនេះ ឬក៏មានមូលហេតុរបស់វា ពាក្យចាស់លោកថាខ្មោចស្រុកមិនឱ្យដៃខ្មោចព្រៃក៏មិនចូលដែរ។ ប្រភពដដែលបានបន្តឱ្យដឹងទៀតថា! ទីតាំងលេងល្បែងស៊ីសងពីកន្លែងនេះកំពុងបើកដំណើរការយ៉ាងពេញបន្ទុក (ពោលគឺ)បើកលេងរៀងរាល់ថ្ងៃ តែម្ដង ជាមួយនេះលេងល្បែងស៊ីសងមាន់ជល់ ប្រភេទនេះដែលផ្ដល់លេងល្បែងនៅទីតាំងទាំងនេះលេងយ៉ាងអាណាធិបតេយ្យ នាំឱ្យអសន្តិសុខបានធ្វើអោយពលរដ្ឋមានការ ភ័យ ខ្លាច និង ព្រួយ បារម្ភ កើតមាននូវ អំពើ ចោរ កម្ម និង បទល្មើស ផ្សេងៗ ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ជាដើមជាហេតុ!ធ្វើឱ្យពលរដ្ឋលើកឡើងថា! ឯណាទៅភូមិ.ឃុំ.សង្កាត់.មានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញអោយមន្ត្រីថ្នាក់ក្រោមជាតិ អនុវត្តទប់ស្កាត់ និងបង្ក្រាប!កន្លងមកនោះ.!។ […]

ព័ត៌មានជាតិ

បន្លែផ្លែឈើសាច់បង្កកខុសច្បាប់កំពុងតែនាំចេញពីប្រទេសថៃចូលមកប្រទេសកម្ពុជាដែលស្ថិតនៅភូមិគីឡូ 13 ឃុំសន្តិភាពស្រុកសំពៅលូនខេត្តបាត់ដំបង

វគ្គ 2 ពិតជាច្បាស់ការហើយ ថ្ងៃសៅរ៍ទី 24 ខែឧសភាឆ្នាំ 2025 ពិតជាសាច់បង្កកម៉ែន ដូចជាគ្រឿងក្នុងជ្រូកសាច់គោត្រីបង្កកសាច់ជ្រូកសាច់មាន់និងឆ្អឹងមាន់ ដែលនាំចេញពីប្រទេសថៃចូលស្រុកខ្មែរ តាមច្រក ស្លាបឆ្វេង(ដើមអំពិល)នៃច្រកព្រំប្រទល់អន្តរជាតិភ្នំដី តាមច្រកអន្តោប្រវេសន៍ សូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ននៃបន្លែសាច់ផ្លែឈើដែលនាំមកពីប្រទេសថៃដែលបណ្ដាលឲ្យមានការឆ្លងមេរោគកូវីដ19 បំឡែងខ្លួនថ្មីនៃប្រទេសថៃឆ្លងមកប្រទេសកម្ពុជាយើង ដូចហេតុនេះសូមលោកមេជ្រកដែលទើបតែកាន់តំណែងថ្មី ជាពិសេសលោកមេគយ មេត្តាយកចិត្តទុកដាក់របស់គេចពន្ធដែលចេញនៅកៀនក្លៀករបស់លោកផងទាន។  

ព័ត៌មានជាតិ

ព័ត៌មានផ្ដល់ដំណឹងជូនមន្ត្រីអាជ្ញាធរក្នុងមូលដ្ឋានភូមិបឹងស្រូវ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង….!

ព័ត៌មានផ្ដល់ដំណឹងជូនមន្ត្រីអាជ្ញាធរក្នុងមូលដ្ឋានភូមិបឹងស្រូវ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង….! ថ្ងៃទី 23 ឧសភា ឆ្នាំ 2025ខេត្តបាត់ដំបង÷ប្រជាពលរដបានរាយការណ៍មកក្រុមការងារយើងថាទីតាំងខាងលើមានបើកលេងអាប៉ោងភ្នាល់ដាក់លុយដោយខុសច្បាប់និងមានស្រីវៀនមាន់សម្រាប់ជល់រៀងរាល់ថ្ងៃអាទិត្យប្រជាពលរដ្ឋបានបញ្ជាក់ទៀតថាទីតាំងនោះបើកលេងល្បែងអាប៉ោងបៀរមាន់ជល់និងមានការហូរកញ្ជ្រាវខ្លាំងៗពេលខ្លះលេងរហូតទល់ភ្លឺតែម្ដងធ្វើឲ្យរំខានដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែរៗនោះដូចជាមិនខ្លាចក្រែងនិងសមត្ថកិច្ចទាល់តែសោះជាពិសេសឃើញមានជម្លោះទាស់ទែងក្នុងគ្រួសារជាញឹកញាប់ផងដែរ។ គួរបញ្ជាក់ផងដែរថាទីតាំងខាងលើគឺស្ថិតនៅក្បែនគរបាល ឃុំបារាំង ធ្លាក់ ប្រហែលជា 150 ម៉ែត្រ ជុំវិញករណីខាងលើនេះបងប្អូនប្រជាពលរដ្ឋសូមសំណូមពរដល់មន្ត្រីពាក់ពាក់ព័ន្ធជាពិសេសឬលោកវរៈសេនីយ៍ឯក សំ វិរៈអធិការ នគរបាលស្រុកភ្នំព្រឹកសូមមេត្តាដាក់កម្លាំងចុះត្រួតពិនិត្យទីតាំងខាងលើនេះផងទាន។ ដើម្បីគោរពនិងអនុវត្តភូមិឃុំមានសុវត្ថិភាពទាំង 7 ចំណុចដាក់ចេញដោយក្រសួងមហាផ្ទៃ។ អរគុណសន្តិភាព

ព័ត៌មានជាតិ

ល្បែងស៊ីសងខុសច្បាប់ នៅខណ្ឌចំការមន ផ្លូវចូលទៅកោះពេជ្រ កំពុងបើកលេងយ៉ាងពេញទំហឹង ដោយមិនរំខានដែនសមត្ថកិច្ចកំពុងមូលដ្ឋាន

រាជធានីភ្នំពេញ÷ ទីតាំងល្បែងស៊ីសង ខុសច្បាប់ ដែលស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កំពុងបើកដំណើរការយ៉ាងពេញទំហឹងដោយមិនរំខានដែនសមត្ថកិច្ចប្រចាំតំបន់ ឬមួយមានភាគលាភជាមួយអាជ្ញាធរមូលដ្ឋាន ទេីបបណ្តែតបណ្តោយឲ្យមាន ល្បែងស៊ីសងខុសច្បាប់បែបនេះ បេីកយ៉ាងរលូនដូច្នេះបាន? សូមធ្វើសេចក្តីរាយការណ៍ ជូនលោក កៀង ល័ក្យ អភិបាលខណ្ឌ និងលោក ហួរ ម៉េងហួន អធិការខណ្ឌចំការមនជ្រាបជាព័ត៌មាន និងសូមលោក ចុះត្រួតពិនិត្យផងទាន!។ យោងគោលនយោបាយភូមិ សង្កាត់មានសមត្ថិភាពទាំង ៧ ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ និងបទបញ្ជាផ្ទៃក្នុង ០០៦ របស់អគ្គស្នងការនគរបាលជាតិ អាចអនុវត្តបានដែរឬទេនៅក្នុងទឹកដីរាជធានីភ្នំពេញនេះបានឬមួយយ៉ាងណា?។ សូមរំលឹកថា÷ កាលពីថ្ងៃ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។ យោងសារាចរណែនាំស្តីពីការបញ្ជប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ របស់ក្រសួងមហាផ្ទៃលេខ ០៧២សណន ទាំង៥ចំណុច របស់ក្រសួងមហាផ្ទៃនិងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលណាដែលនៅតែបន្តប្រព្រឹត្តសកម្មភាពខុសច្បាប់ដូចបានណែនាំខាងលើនេះ។ ថ្ងៃពុធ៤កើតខែមិគសិរឆ្នាំរោងឆស័ក ពស២៥៦៨ […]

ព័ត៌មានជាតិ

សមត្តកិច្ចបានឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធនឹងករណីលួចម៉ូតូ នៅស្រុកបាកាន

សមត្តកិច្ចបានឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធនឹងករណីលួចម៉ូតូ នៅស្រុកបាកាន ពោធិ៍សាត់ ៖ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង០៩និង ៣០នាទី ដោយអនុវត្តន៍តាមមតិដឹកនាំដ៏ខ្ពង់ខ្ពស់​របស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ និងមានការសម្របសម្រួលនីតិវិធីដោយ ឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ កម្លាំងអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកបាកាន បានបង្រ្កាបករណីលួចម៉ូតូ ០១ករណី និងឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ នៅចំណុចបន្ទប់ជួលខាងក្រោយ សាលាមត្តេយ្យធនធានខេត្ត ស្ថិតក្នុងភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ ជនសង្ស័យដែលបានឃាត់ខ្លួន ១.ឈ្មោះ ស ដល ហៅឃ ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិពោធិ៍តាគួយសង្កាត់រលកស ក្រុងពោធិ៍សាត់ខេត្តពោធិ៍សាត់(អ្នកវើសកម្មភាពលួច) ២.ឈ្មោះ ន សហរ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិវាល ឃុំវាល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់(អ្នកផ្ដល់មធ្យោបាយជិះធ្វើសកម្មភាព) និងដកហូតម៉ូតូដែលជិះធ្វើសកម្មភាពធន់ស្កុបពី ពណ៌ស ពាក់ផ្លាកលេខពោធិ៍សាត់ 1N-8864។ បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង […]

ព័ត៌មានជាតិ

អបអរសាទរ ពិធីសំណេះសំណាល និងពិសាភោជនាហារសាមគ្គី ជាមួយអ្នកសារព័ត៌មាន លើកទី៧ ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា 

អបអរសាទរ ពិធីសំណេះសំណាល និងពិសាភោជនាហារសាមគ្គី ជាមួយអ្នកសារព័ត៌មាន លើកទី៧ ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អ្នកសារព័ត៌មានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់សម្តេចធិបតី ក្នុងឱកាសនៃពិធីជួបជុំរវាងនាយករដ្ឋមន្ត្រី និងអ្នកសារព័ត៌មាន លើកទី៧ ថ្ងៃសៅរ៍ ៧កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥

ព័ត៌មានជាតិ

សេចក្តីបំភ្លឺព័ត៌មាន ជុំវិញការចុះផ្សាយព័ត៌មានមិនពិតរបស់គណនីហ្វេសប៊ុកឈ្មោះ Na Det ចោទប្រកាន់ថា លោកវរសេនីយ៍ទោ កែវ ដូល អធិការរង នគរបាលក្រុងប៉ោយប៉ែត បានស៊ីសំណូកពីឈ្មួញគ្រឿងញៀន កាងមិនបង្ក្រាប

    សេចក្តីបំភ្លឺព័ត៌មាន ជុំវិញការចុះផ្សាយព័ត៌មានមិនពិតរបស់គណនីហ្វេសប៊ុកឈ្មោះ Na Det ចោទប្រកាន់ថា លោកវរសេនីយ៍ទោ កែវ ដូល អធិការរង នគរបាលក្រុងប៉ោយប៉ែត បានស៊ីសំណូកពីឈ្មួញគ្រឿងញៀន កាងមិនបង្ក្រាប =========== អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សូមជម្រាបជូន សាធារណជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញ ទំនាក់ទំនងសង្គម ឲ្យបានជ្រាបថា នាពេលថ្មីៗកន្លងទៅនេះ មានគណនី facebook មួយឈ្មោះ Na Det បានបង្ហោះ ផ្សព្វផ្សាយព័ត៌មានដែលមានខ្លឹមសារថា ” សំលេងសន្ទនារវាងលោកអធិការរងគ្រឿងញៀន កែវ ដួល នឹងឈ្មួញជួញដូរ គ្រឿងញៀន ឈ្មោះ ចាន់ ពៅ ហៅ ពៅ ហ៊ុប អំពីទំនាក់ទំនងការទទួលសំណូកកន្លងមកជាថ្នូរការកាងមិនបង្ក្រាបគ្រឿង ញៀន! សូមបងប្អូនជួយសែរអោយថ្នាក់ដឹកនាំឃើញផង ដើម្បីកុំអោយមានមន្ត្រីប៉ូលីសបែបនេះនៅមានក្នុងសង្គម ។ ពាក់ព័ន្ធករណីខាងលើនេះ អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សូមជម្រាបជូន សាធារណជន ឲ្យបានជ្រាបថា ៖ ក្រោយទទួលបានព័ត៌មានខាងលើនេះ ថ្នាក់ដឹកនាំនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត […]

ព័ត៌មានជាតិ

កិច្ចព្រមព្រៀង និងកិច្ចសន្យា ចំនួន ៥ច្បាប់ ពាក់ព័ន្ធនឹង “គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ” (គម្រោងព្រែកជីកហ្វូណនតេជោ) ត្រូវបានចុះហត្ថលេខាជាផ្លូវការ

កិច្ចព្រមព្រៀង និងកិច្ចសន្យា ចំនួន ៥ច្បាប់ ពាក់ព័ន្ធនឹង “គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ” (គម្រោងព្រែកជីកហ្វូណនតេជោ) ត្រូវបានចុះហត្ថលេខាជាផ្លូវការ ទៅកាន់តំបន់ និងពិភពលោក ជាអាទិ៍រួមមាន៖ ឧស្សាហកម្ម, កសិកម្ម, ភស្តុភារកម្ម, និងវិស័យកំពង់ផែ។   គួររម្លឹកដែរថា៖ “គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ” ជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ប្រកបដោយចក្ខុវិស័យដ៏វែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលកាលនោះជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។   គម្រោងនេះបច្ចុប្បន្នបាននិងកំពុងអនុវត្តដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្សល់ទុកជាប្រវត្តិសាស្ត្រសម្រាប់ជាប្រយោជន៍ដល់អ្នកជំនាន់ក្រោយរាប់ពាន់ឆ្នាំតទៅមុខ។ គម្រោងនេះ ត្រូវប្រារព្ធពិធីបើកការដ្ឋានជាផ្លូវការយ៉ាងមហោឡារិកនិងអធិកអធម កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធីបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ដោយមានការចូលរួមគាំទ្រយ៉ាងកងរំពងពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស។ គម្រោងព្រែកជីកនេះនេះត្រូវបានរំពឹងទុកថានឹងត្រូវបានស្ថាបនារួចរាល់នៅអំឡុង ឆ្នាំ២០២៨ខាងមុខ៕  

ព័ត៌មានជាតិ

ឯកឧត្តម ស៊ី ជីនពីង កោតសរសើរកិច្ចខិតខំរបស់កម្ពុជា ក្នុងការបង្ក្រាបល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺណិតខុសច្បាប់ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ឯកឧត្តម ស៊ី ជីនពីង កោតសរសើរកិច្ចខិតខំរបស់កម្ពុជា ក្នុងការបង្ក្រាបល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺណិតខុសច្បាប់ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងការប្តេជ្ញាចិត្តក្នុងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ដើម្បីបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ចេញផ្សាយ ថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០២៥ ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតី សាធារណរដ្ឋប្រជាមានិតចិន បានកោតសរសើរកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការបង្ក្រាបល្បែងស៊ីសងតាម ប្រព័ន្ធអ៊ីនធឺណិតខុសច្បាប់ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងប្តេជ្ញាចិត្តក្នុងការពង្រឹង ការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ដើម្បីបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងល្បែងឆ្លងដែនខុសច្បាប់ ការជួញដូរគ្រឿងញៀន ការរត់ពន្ធមនុស្ស និងការក្លែងបន្លំ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់ ឯកឧត្តម ស៊ី ជីនពីង នៅកម្ពុជា។ ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខនេះ ភាគីទាំងពីរក៏បានឯកភាព ពង្រឹងយន្តការកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងប្រដាប់អាវុធ នៃប្រទេសទាំងពីរ រក្សាការផ្លាស់ប្តូរទស្សនកិច្ចជាញឹកញាប់នៅគ្រប់កម្រិត និងបង្កើនសកម្មភាពកិច្ចសហប្រតិបត្តិការ រួមទាំងការហ្វឹកហ្វឺន និងសមយុទ្ធរួម ដូចជាការសង្គ្រោះបន្ទាន់ ការជួយសង្គ្រោះក្នុងគ្រាមហន្តរាយ និងការកែលម្អផ្នែកសេវាវេជ្ជសាស្ត្រ និងភស្តុភារកម្ម។ […]

ព័ត៌មានជាតិ

ទិដ្ឋភាពមហាជននៅមុខព្រះបរមរាជវាំង ស្វាគមន៍ក្បួនរថយន្តរបស់ឯកឧត្តមប្រធានាធិបតីចិន មុនចូលដល់បរិវេណព្រះបរមរាជវាំង ចេញផ្សាយ ថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ២០២៥

ទិដ្ឋភាពមហាជននៅមុខព្រះបរមរាជវាំង ស្វាគមន៍ក្បួនរថយន្តរបស់ឯកឧត្តមប្រធានាធិបតីចិន មុនចូលដល់បរិវេណព្រះបរមរាជវាំង ចេញផ្សាយ ថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ២០២៥ ទិដ្ឋភាពមហាជននៅខាងមុខព្រះបរមរាជវាំង ស្វាគមន៍ក្បួនរថយន្តរបស់ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន មុនអញ្ជើញចូលដល់បរិវេណព្រះបរមរាជវាំង ដើម្បីចូលគាល់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នារសៀលទី១៧ ខែមេសា ឆ្នាំ២០២៥។

ព័ត៌មានជាតិ

(D10) យុទ្ធសាស្ត្រ ម៣-១ផ ដើម្បីលុបបំបាត់ព័ត៌មានក្លែងក្លាយ និងផ្តល់សុវត្ថិភាពព័ត៌មានសម្រាប់ពលរដ្ឋប្រើប្រាស់ និងសម្រេចចិត្ត គឺ ១-មិនបង្កើតព័ត៌មានក្លែងក្លាយ

(D10) យុទ្ធសាស្ត្រ ម៣-១ផ ដើម្បីលុបបំបាត់ព័ត៌មានក្លែងក្លាយ និងផ្តល់សុវត្ថិភាពព័ត៌មានសម្រាប់ពលរដ្ឋប្រើប្រាស់ និងសម្រេចចិត្ត គឺ ១-មិនបង្កើតព័ត៌មានក្លែងក្លាយ ២-មិនផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ៣-មិនចែករំលែកព័ត៌មានក្លែងក្លាយ និង ១-ផ្សព្វផ្សាយតែព័ត៌មានពិត ត្រឹមត្រូវ មានប្រភពច្បាស់លាស់។ ព័ត៌មានក្លែងក្លាយបង្កផលប៉ះពាល់ខ្លាំង។ ព័ត៌មានក្លែងក្លាយនេះបានកំពុងបំផ្លាញសង្គមរបស់យើង បើសិនជាយើងមិនមានវិធានការទាន់ពេលវេលាក្នុងការទប់ស្កាត់ទេ។ ព័ត៌មានក្លែងក្លាយបានបំផ្លាញជំនឿទុកចិត្តរបស់ប្រជាជនចំពោះអាជ្ញាធរ ចំពោះអ្នកពាក់ព័ន្ធ ក្រសួង ស្ថាប័ននានា ក៏ដូចជាធ្វើឱ្យពលរដ្ឋស្ថិតក្នុងភាពមន្ទិលសង្ស័យ និងព្រួយបារម្ភ និងគិតខុស យល់ខុស។ ការធ្វើយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ – Say No to Fake News» សំដៅធានាឱ្យបាននូវសុវត្ថិភាពព័ត៌មានសម្រាប់អ្នកប្រលប្រាស់ និងធានាសន្តិសុខព័ត៌មាន ដែលសន្តិសុខព័ត៌មាននេះ គឺក្រសួងព័ត៌មាន ផ្តោតជាសំខាន់ចំនួន៣ ទី១៖ ធានាសិទ្ធិទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ, ទី២៖ គុណភាពព័ត៌មាន ផ្តល់ជូនប្រជាពលរដ្ឋ និងទី៣៖ សុវត្ថិភាពព័ត៌មានសម្រាប់ប្រជាជនប្រើប្រាស់ ហើយកិច្ចការងារទាំងនេះ គឺជាការរួមចំណែកដល់ការពង្រឹងសន្តិសុខ និងស្ថិរភាពសង្គម។

ព័ត៌មានអន្តរជាតិ