ព័ត៌មានជាតិ

ខេត្តកំពត ឯកឧត្តមមណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពតនិងជាប្រធានគណះកម្មការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពតរួមដណើរដោយសមាជិកសមាធិការថ្នាក់ខេត្តថ្នាក់ស្រុក ថ្នាក់ឃុំនិងភូមិ បានចុះសួរសុខទុក្ខប្រជា

ខេត្តកំពត
ឯកឧត្តមមណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពតនិងជាប្រធានគណះកម្មការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពតរួមដណើរដោយសមាជិកសមាធិការថ្នាក់ខេត្តថ្នាក់ស្រុក ថ្នាក់ឃុំនិងភូមិ បានចុះសួរសុខទុក្ខប្រជាពលរដ្ឋជួបគ្រោះធម្មជាតិខ្សល់កន្ត្រាក់ចំនួន0២ឃុំមានចំនួនសរុប១៧៩ខ្នងផ្ទះ ចំនួន២ឃុំ លើភូមិ៨មានដូចជា:
១.ឃុំបន្ទាយមាសខាងកើតមានចំនួន១២៨ខ្នងផ្ទះលើភូមិ០៤ភូមិ មានភូមិក្រសាំងលើ ភូមិក្រសាំថក្រោម ភូមិពោធិ៍និភួមិធ្នង់ (ខូចខាតមធ្យមចំនួន៦១ខ្នងផ្ទះ ខូចខាតស្រាលចំនួន៦៧ខ្នងផ្ទះ)
២.ឃុំបន្ទាយមាសខាងលិច៥១ខ្នងផ្ទះ លើភូមិចំនួន០៤ មានភូមិបន្ទាយមាស ភូមិហុងស៊ុយ ភូមិក្រាំងបន្ទាយនិងភូមិកណ្តាញ់ (ខូចខាតធ្ងន់ធ្ងរ ចំនួន០៣ខ្នងផ្ទះ ខូចខាតមធ្យមចំនួន ១១ខ្នងផ្ទះ ខូចខាតស្រាលចំនួន៣៧ខ្នងផ្ទះ)
អំណោយផ្តល់ជូនក្នុង០១គ្រួសាររួមមាន ៖ -អង្ករ២៥គីឡូក្រាម
-មី១កេះ
-ត្រីខ១យួរ
-ទឹកត្រី១យួរ
-ថវិកាចំនួន៥ម៉ឺនរៀល ក្នុងនោះគ្រួសារដែលខូចខាតធ្ងន់ធ្ងរ ចំនួន០៣ខ្នងផ្ទះ ក្នុង១គ្រួសារទទួលបានថវិកា ចំនួន ២០ម៉ឺនរៀល និងតង់ចំនួន០១បន្ថែមទៀត ។

ទំនាក់ទំនងការផ្សាយ012212215

Leave a Reply

Your email address will not be published. Required fields are marked *