ព័ត៌មានជាតិ

ខេត្តកំពត.គ្រោះធម្មជាតិបានធ្វើឱ្យផ្ទះប្រជាពលរដ្ឋរាប់សិបគ្រួសាររងគ្រោះ


 

អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបន្ទាយមាស សូមគោរពរាយការណ៍ជូន ឯកឧត្តមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត ជាទីគោរពដ៏ខ្ពង់ខ្ពស់! កាលពីរសៀលថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ២០២៥ ក្នុងភូមិសាស្រ្តស្រុកបន្ទាយមាស មានករណីភ្លៀងធ្លាក់ លាយលំនឹងខ្យល់កន្ត្រាក់ បណ្តាលឲ្យប៉ះពាល់ដល់លំនៅដ្ឋានបងប្អូនប្រជាពលរដ្ឋ ចំនួន ១៧៩ ខ្នងផ្ទះ , ធ្ងន់ធ្ងរចំនួន ៣ខ្នង, ខូចខាតមធ្យម ៧២ខ្នង, ខូចខាតស្រាល ១០៤ ខ្នង ក្នុងនោះ:



១.ឃុំបន្ទាយមាសខាងកើត សរុប ១២៨ ខ្នងផ្ទះ លើភូមិចំនួន ៤ភូមិ គឺភូមិធ្នង់,ភូមិពោធិ៍,ភូមិក្រសាំងក្រោម ក្នុងនោះ ខូចខាត មធ្យម៦១ ខ្នងផ្ទះ ,ខូចខាតស្រាល ៦៧ខ្នង
២.ឃុំបន្ទាយមាសខាងលិច សរុប ៥១ ខ្នងផ្ទះ លើ ៤ ភូមិ គឺ ភូមិបន្ទាយមាស,ភូមិហុងស៊ុយ,ភូមិក្រាំងបន្ទាយ និងភូមិកណ្តាញ់ ក្នុងនោះ ខូចខាត ធ្ងន់ធ្ងរ ៣ ខ្នងផ្ទះ,មធ្យម ១១ ខ្នងផ្ទះ ,ខូចខាតស្រាល ៣៧ ខ្នងផ្ទះ ។
ឮឮអាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូម ឯកឧត្តមប្រធានមេត្តាជ្រាបជារបាយការណ៍ដ៏ខ្ពង់ខ្ពស់ ។


ទំនាក់ទំនងការផ្សព្វផ្សាយ

ខលនិងតេឡេក្រាម

12212215/0884740484

Leave a Reply

Your email address will not be published. Required fields are marked *