
សង្វៀនជល់មាន់បៀអាប៉ោងនិងល្បែងជាច្រើនប្រភេទទៀតបង្កប់ក្នុងកាស៊ីណូ គ្មានស្លាកយីហោដែលមានជញ្ជាំងខៀវ បេីកអោយពលរដ្ឋខ្មែរ និងលំហូរជនជាតិវៀតណាម តាមច្រកទ្វារព្រំដែនអន្ដរជាតិបន្ទាយចក្រី ខ្លះមានប៉ាស្ព័រ ខ្លះទៀត មិនមាន ប៉ាស្ព័រឆ្លងដែនចូលមកលេងល្បែងសុីសងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.!
16*03*2025
ព្រៃវែង ៖ប្រភពពីប្រជាពលរដ្ឋបានបញ្ជាក់ឲ្យដឹងថា បុគ្គលដែលជាម្ចាស់កាស៊ីណូគ្មានយីហោ ដែលបង្កប់នៅក្នុងជញ្ជាំងខៀវ ចាប់ផ្តើមបេីកដំណើរការអោយក្រុមញៀនល្បែងបើកលេងជល់មាន់យ៉ាងគំហុក ចាប់ពី
ចុងខែ ធ្នូ រហូតដល់បច្ចុប្បន្ននេះបណ្ដោយឲ្យពលរដ្ឋខ្មែរ និងជនអន្តោប្រវេសន៍វៀតណាមឆ្លងដែនចេញចូលលេងសុីសងខុសច្បាប់ យ៉ាងគគ្រឹកគគ្រេងពពាក់ពពូន ចំណែកឯសមត្ថកិច្ចមូលដ្ឋាន និងមេច្រកព្រំដែនអន្តរជាតិបន្ទាយចក្រី រក្សាភាពស្ងៀមស្ងាត់ មិនហ៊ានចាត់ វិធានការទប់ស្កាត់និងបង្រ្កាបនោះទេ ។
មជ្ឈដ្ឋានអ្នកច្បាប់ ក៍ដូចជាប្រជាពលរដ្ឋរស់នៅក្នុងភូមិគោ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច បានបន្តឲ្យដឹងថា កាស៊ីណូដែលគ្មានស្លាកយីហោ កំពុងបេីកឲ្យពលរដ្ឋខ្មែរ ចូលលេងល្បែងភ្នាល់ដាក់លុយសុីសងខុសច្បាប់ ដូចជា ជល់មាន់ បៀរ អាប៉ោង និងល្បែងជាច្រើនប្រភេទទៀតយ៉ាងគគ្រឹក គគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាព ស្ងៀមស្ងាត់។ដែលបញ្ហានេះធ្វើអោយប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានមានការព្រួយបារម្ភយ៉ាងខ្លាំងបញ្ហាអសន្តិសុខ សង្គមនិងអំពើចោរកម្មចោរលួច ចោរឆក់ ចោរប្លន់ ចោរគាស់គ្រឿងញៀននិង អំពេីហឹង្សាក្នុងគ្រួសារ ជាដើមចមកើតចេញពីល្បែងសុីសងនេះឯង។
ហេតុនេះហើយទើបប្រជាពលរដ្ឋមូលដ្ឋានខាងលើស្នើដល់លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃ វែង និងលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុន ឆន ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង មិនគួរមេីលរំលងភាពអសកម្ម របស់ លោក ភុន សម្ផស្ស អភិបាលស្រុកព្រះស្តេច និងលោក ជៃ សេង ហ៊ាង អធិការដ្ឋាននគរបាលស្រុកព្រះស្ដេច តទៅទៀតនោះទេ ព្រោះថាបណ្តោយឲ្យមានល្បែងជល់មាន់ ទ្រង់ទ្រាយធំ បេីកឲ្យពលរដ្ឋខ្មែរ ចេញចូលលេង យ៉ាងគំហុក មិនហ៊ានបង្រ្កាប ។
ដូច្នេះប្រជាពលរដ្ឋរស់នៅភូមិគោ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច សូមអំពាវនាវដល់ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាពិសេស លោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការដ្ឋាននគរបាលជាតិ មេត្តាជួយចាត់មន្ត្រីពាក់ព័ន្ធក្នុងខេត្តព្រៃវែង ចុះពិនិត្យឡេីងវិញជាន្ទាន់ ចំពោះភាពមិនប្រក្រត្រី របស់បុគ្គលដែលហ៊ាន បេីកល្បែងជល់មាន់ខ្នាតធំ បង្កប់ក្នុងកាស៊ីណូគ្មានស្លាកយីហោ ដែលមានជញ្ជាំងខៀវ នៅក្នុងភូមិសាស្រ្តខាងលើអោយមានប្រសិទ្ធភាពអោយស្របតាមគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង៧ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ដោយក្រសួងមហាផ្ទៃដេីម្បី បង្រឹង សន្តិសុខ សង្គម ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕


