ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបងគួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន បាត់ដំបង សព្វថ្ងៃនេះក្រុមជីករ៉ែមាសត្រង់ចំណុចភ្នុំត្រង៉ោលកំពុងតែប្រព្រឹត្តទៅយ៉ាងរលូនចំណែកឯអជ្ញាធរនឹងមន្រ្តីពាក់ពន្ធ័នាំក្នាដេកលក់អស់រលីងឬក៏ទទួលលាបសាការះពីក្រុមជីករ៉ែមាសមានក្រុមហ៊ុនខ្លេះដែរមែនឬបាននាំក្នាដេកលក់អស់បែបនេះ។ បេីតាមប្រភពប្រជាពរដ្ធបាននិយាយថារ៉ែមាននៅភ្នំត្រង៉ោលត្រូវបានឈ្មោះឈ្មួញជាច្រេីនក្រុមកំពុងតែជីកកកាយរាលដាលដល់ជេីងភ្នុំទៀតផង ក៏គ្មានអាជ្ញាធរ អើពើសោះឡើយ ទុកឱ្យក្រុមឈ្មួញប៉ុន្មានក្រុមនេះជិកកកាយយ៉ាងពេញទំហឹង។ មិនតែប៉ុណ្ណុះលោកអភិបាលស្រុកលោកបានប្រាប់រក្សាព័ត៌មានយេីងខ្ញុំថាក្រុមនឹងលួចជីកគ្មានច្បាប់ទំលាប់ទេហេីយលោកក៏បានហៅមកអប់រំម្ដងរួចហេីយតែនៅមិនស្ដាប់ឡេីយអញ្ចឹងហេីយសូមលោកអភិបាលនៃគណះអភិបាលខេត្តបាត់ដំបងនឹងលោកប្រធានមន្ទីរ៉ែថមពលខេត្តមេត្តាជួយពិនិត្យនិងចាត់ចំណាត់ការឬវិធានការណាមួយផងទាន បើពុំដូច្នេះទេភ្នុំត្រង៉ោលនឹងរលាយហេីយ។ អង្គភាពយើងខ្ញុំនឹងទទួលការបកស្រាយនិងបំភ្លឺពីមន្ត្រីសមត្ថកិច្ចពាក់ព័ន្ធ។មកដល់អង្គភាពយើងខ្ញុំបាទ។
Author: sornrun
ខេត្តពោធិ៍សាត់.ព្រៃឈើកំពុងតែកាប់បំផ្លាញដែលស្ថិតនៅស្រុកវាលវែង
👉ខេត្តពោធិ៍សាត់.ការកាប់បំផ្លាញធនធានព្រៃឈើសម្បត្តិធម្មជាតិ ធ្វើឱ្យប៉ះពាល់ទៅដល់ គ្រោះមហន្តរាយ ដូចជា. មេឃឡើងកម្ដៅ..ទឹកជំនន់..ទីជម្រកសត្វព្រៃ..និងឈានទៅដល់ការបាត់បង់ព្រៃឈើនៅក្នុងអនាគតតទៅមុខ.. 👉សូមដាក់ទោសអ្នកកាប់បំផ្លាញព្រៃឈើគឺជាជនក្បត់ជាតិ មិនថាអ្នកនោះឈរនៅក្នុងលក្ខលក្ខណៈបុណ្យស័កប៉ុណ្ណាក៏ដោយ។ 👉ជាក់ស្ដែងនៅថ្ងៃទី 22 ខែតុលាឆ្នាំ 2025 ប្រជាពលរដ្ឋបានផ្ញើសារជារូបភាព តាមប្រព័ន្ធតេឡេក្រាមរបស់យើងខ្ញុំបាទ ឃើញមានរថយន្តម៉ាកវេរអង្គពាក់ផ្លាកលេខ ត្បូងឃ្មុំ 3A 1213 កំពុងតែប្រមូលឈើព្រៃលើកដាក់លើឡានយ៉ាងអាណាធិបតេយ្យមិនខ្លាចក្រែងអ្នកណាស្រស់ឡើយ។ 👉ដែលស្ថិតនៅស្រុកវាលវែងខេត្តពោធិ៍សាត់ សូមក្រសួងពាក់ព័ន្ធនិងអាជ្ញាធរស្រុកខេត្តលោកមេត្តាចុះត្រួតពិនិត្យផងបាទទាន។ 👉ឬក៏ពាក្យចាស់គាត់ថាខ្មោចស្រុកមិនឲ្យដៃក៏គ្មានខ្មោចព្រៃចូលស្រុកដែរ។
ខេត្តស្វាយរៀង )÷ ប្រភពពីប្រជាពលរដ្ឋ ក្នុងភូមិកណ្តាល សង្កាត់ប្រសាទ ក្រុងបាវិត បានឲ្យដឹងថា ក្រុមឈ្មួញ តូច ធំ មកពីបណ្តាលខេត្តផ្សេងៗ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធនឹងអេតចាយ បន្ទុកលេីសទម្ងន់ធ្វេីឲ្យរងផលប៉ះពាល់ខូចផ្លូវ ឆ្លងដែនទៅស្រុកយួន យ៉ាងគំហុក រីឯលោកមេប៉ុស្តិ៍ និងសមត្ថកិច្ចពាក់ព័ន្ធនៅច្រកព្រំដែនប្រសាទ ជាអ្នកមានសិទ្ធិអំណាចបេីកភ្លេីងខៀវ ទេីបក្រុមឈ្មួញ ហ៊ានធ្វេីអ្វីៗតាមអំពេីចិត្ត។
នាយប៉ុស្តិ៍នគរបាលច្រកព្រំដែនការពារប្រសាទជាអ្នកមានសិទ្ធិអំណាច បេីកដៃឲ្យក្រុមឈ្មួញ សម្រុកដឹកជញ្ជួនទំនិញគេចពន្ធនិងអេតចាយឆ្លងដែនទៅសស្រុកយួនយ៉ាងគំហុក… 14/10/2025 (ខេត្តស្វាយរៀង )÷ ប្រភពពីប្រជាពលរដ្ឋ ក្នុងភូមិកណ្តាល សង្កាត់ប្រសាទ ក្រុងបាវិត បានឲ្យដឹងថា ក្រុមឈ្មួញ តូច ធំ មកពីបណ្តាលខេត្តផ្សេងៗ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធនឹងអេតចាយ បន្ទុកលេីសទម្ងន់ធ្វេីឲ្យរងផលប៉ះពាល់ខូចផ្លូវ ឆ្លងដែនទៅស្រុកយួន យ៉ាងគំហុក រីឯលោកមេប៉ុស្តិ៍ និងសមត្ថកិច្ចពាក់ព័ន្ធនៅច្រកព្រំដែនប្រសាទ ជាអ្នកមានសិទ្ធិអំណាចបេីកភ្លេីងខៀវ ទេីបក្រុមឈ្មួញ ហ៊ានធ្វេីអ្វីៗតាមអំពេីចិត្ត។ ការដែល ពួកឈ្មួញហ៊ានដឹកជញ្ជូនទំនិញ គេចពន្ធជាច្រើនប្រភេទឆ្លងដែនទៅស្រុកយួន តាមរថយន្តវ៉េអង ធំៗ ឆ្ពោះឆ្លងដែនទៅស្រុកយួន បានយ៉ាងសុខស្រួលបំផុត ដោយឡែក សមត្ថកិច្ចពាក់ពន្ធ័ មិនទាន់ចាត់វិធានការទប់ស្កាត់នៅឡេីយ។ ក្រុមឈ្មួញតូច ធំ ក្នុងខេត្តស្វាយរៀង ដឹកជញ្ជួនទំនិញគេចពន្ធនិងអេតចាយ តាមរថយន្តវ៉េអងគ្របតង់ជិតៗ ចតនៅចំណុចភូមិកណ្ដាល សង្កាត់ប្រសាទ ក្រុងបាវិត ហេីយមានរថយន្តយួន ចាំសាងទំនិញដឹកជញ្ជូនទៅស្រុកយួនយ៉ាងពេញបន្ទុក រីឯ នាយ ប៉ុស្តិ៍នគរបាលច្រកព្រំដែនប្រាសាទ និងសមត្ថកិច្ចពាក់ព័ន្ធ ធ្វើមិនដឹងមមិនឮអ្វីទាំងអស់។ ដូច្នេះហើយទើប សមត្ថកិច្ចពាក់ព័ន្ធ និងលោក នាយ ប៉ុស្តិ៍នគរបាលច្រកទ្វារតំបន់ប្រាសាទ អាចប្រើអំណាច […]
ឃាត់ខ្លួនមន្ត្រីនគរបាលខេត្តបន្ទាយមានជ័យ ៦នាក់ ពាក់ព័ន្ធបទល្មើសនាំជនជាតិថៃឆ្លងដែនខុសច្បាប់
ឃាត់ខ្លួនមន្ត្រីនគរបាលខេត្តបន្ទាយមានជ័យ ៦នាក់ ពាក់ព័ន្ធបទល្មើសនាំជនជាតិថៃឆ្លងដែនខុសច្បាប់ —————- នៅយប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ កងពលលេខ៥១ និងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគទី៥ បានធ្វើប្រតិបត្តិការឃាត់ខ្លួនមន្ត្រីនគរបាលខេត្តបន្ទាយមានជ័យចំនួន៦នាក់ ពាក់ព័ន្ធនឹងបទល្មើសនាំមនុស្សឆ្លងដែនខុសច្បាប់នៅតាមចំណុចប៉ុស្តិ៍ការពារព្រំដែនគោកអូរល្ហុង។ មន្ត្រីដែលត្រូវបានឃាត់ខ្លួនរួមមាន៖ ១. វរសេនីយ៍ត្រី សុខ សំអុល ហៅ តុង តួនាទី មេបញ្ជាការរង វរៈសេនាតូចការពារព្រំដែន ៨៩១ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។ ២. វរសេនីយ៍ត្រី ព្រឹម ដែន ភេទ តួនាទី មេបញ្ជាការរង វរៈសេនាតូចការពារព្រំដែន ៨៩១។ ៣. វរសេនីយ៍ត្រី ព្រំ ផូរ ហៅ ងិក តួនាទី មេប៉ុស្តិ៍នគរបាលការពារព្រំដែនគោកអូរល្ហុង វរៈសេនាតូច ៨៩១។ ៤. ពលបាលត្រី ព្រឹម ឌុន តួនាទី មន្ត្រី វរៈសេនាតូច ៨៩១។ […]
ថ្ងៃអាទិត្យ ៧រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ ត្រូវនឹងថ្ងៃដាក់បិណ្ឌ ៧ ទំនៀមប្រពៃណីជាតិ
ថ្ងៃអាទិត្យ ៧រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ ត្រូវនឹងថ្ងៃដាក់បិណ្ឌ ៧ ទំនៀមប្រពៃណីជាតិ ចូលរួមឥឡូវនេះដើម្បីជួយសង្គ្រោះបងប្អូនមិត្តភក្កិឬមនុស្សជាទីស្រឡាញ់របស់អ្នកដែលត្រូវការឈាមជាបន្ទាន់បន្ទាន់។ ចូលគ្រុប👉https://t.me/+G2F6_w6bnFs4NmU1 ព័ត៌មានលម្អិត 012212215☑️ 👉តើអ្នកដឹងទេថាក្រុមឈាមរបស់អ្នកប្រភេទអ្វី 🅰️+ 🅰️- 🅱️+ 🅱️- 🆎+ 🆎- 🅾️+ 🅾️- អត្ថប្រយោជន៍នៃការបរិច្ចាគឈាម១កាត់បន្ថយជំងឺមហារីកជួយឱ្យស្បែកស្រះថ្លា ២កាត់បន្ថយគូលេវរ៉ុល(ខ្លាញ់)និងសុខភាពតានតឹងក្នុងចិត្ត ៣កាត់បន្ថយការដាច់សរសៃឈាមក្នុងខួរក្បាល ៤កាត់បន្ថយកំហាប់ឈាមនិងលើសជាតិដែកធ្វើឲ្យប៉ះពាល់ដល់ថ្លើមនិងលំពែង ៥កាត់បន្ថយការឡើងទម្ងន់និងជួយឲ្យប្រសើរឡើងនៅសុខភាពបេះដូង លក្ខខណ្ឌងាយៗដែលអ្នកអាចចូលរួមបរិច្ចាគឈាមបាន ១ត្រូវមានសុខភាពល្ ២ត្រូវមានអាយុចាប់ពី 18 ឆ្នាំទៅ 60 ឆ្នាំ ៣មានទម្ងន់ចាប់ពី 45 គីឡូក្រាមឡើងទៅ ៤សម្រាប់បុរសត្រូវអាចបរិច្ចាគឈាមរយៈពេលបីខែម្ដងនិងសម្រាប់ស្ត្រី 4 ខែម្ដង មុនបរិច្ចាកឈាមចៀសវាងពិសាថ្នាំពេទ្យជាពិសេសអាស្ពីរីន
រដ្ឋមន្ត្រីការពារជាតិកម្ពុជា និងរដ្ឋមន្ត្រីស្តីទីការពារជាតិថៃ អញ្ជើញជាសហប្រធាន កិច្ចប្រជុំពិសេសលើកទី១ GBC នៅខេត្តកោះកុង ចេញផ្សាយ ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០២៥
រដ្ឋមន្ត្រីការពារជាតិកម្ពុជា និងរដ្ឋមន្ត្រីស្តីទីការពារជាតិថៃ អញ្ជើញជាសហប្រធាន កិច្ចប្រជុំពិសេសលើកទី១ GBC នៅខេត្តកោះកុង ចេញផ្សាយ ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០២៥ កិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នេះ នៅខេត្តកោះកុង ព្រះរាជាណាចក្រកម្ពុជា ដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ គណៈប្រតិភូកម្ពុជា ដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងជាសហប្រធានគណៈកម្មាធិការព្រំដែនទូទៅ (GBC)។ គណៈប្រតិភូថៃ ដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ណាត់ថាក់ផុន ណាកផានីត រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ និងជាសហប្រធានគណៈកម្មាធិការព្រំដែនទូទៅ (GBC)។ កិច្ចប្រជុំពិសេស GBC នេះធ្វើឡើងដើម្បីពិនិត្យលើលទ្ធផលនៃការអនុវត្តគោលការណ៍ឯកភាពគ្នាដែលសម្រេចនៅក្នុងកិច្ចប្រជុំវិសាមញ្ញរបស់ GBC កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។ កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា កិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ […]
ភ្នំពេញ ,ទីតាំងហាងកាហ្វេមួយកន្លែងមានបង្កប់ល្បែងសុីសងតាមប្រព័ន្ធអនឡាញដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ២៣១ សង្កាត់ផ្សារដើមគរខណ្ឌទួលគោក …
ឃើញថាបិទបានមួយរយៈពេលខ្លី ពេលនេះបានបើកដំណើរការឡើងវិញហើយ ដោយមិនមានការខ្លាចញញើតច្បាប់ទម្លាប់ទាល់តែសោះ.. អាជ្ញាធរ សមត្ថកិច្ច ស្ថាប័ន ពាក់ព័ន្ធ គួរតែយកចិត្តទុកដាក់ចុះត្រួតពិនិត្យជាក់ស្ដែងបង្ក្រាបឲ្យទាន់ពេលវេលា បង្ក្រាបឲ្យអស់រាល់ល្បែងស៊ីសង នឹង គ្រឿងញៀន ដែលមាននៅក្នុងមូលដ្ឋាន ក៏ដូចជាអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ👉ភូមិឃុំមានសុវត្ថិភាពទាំង ៧ ចំណុចរបស់រាជរដ្ឋាភិបាលដាក់ជូន។ បងប្អូនប្រជាពលរដ្ឋសំណូមពរទៅដល់លោកអធិការខណ្ឌ ទួលគោកលោក មេត្តាដាក់កម្លាំងឲ្យចុះត្រួតពិនិត្យទីតាំងល្បែងស៊ីសងខាងលើនេះផងជាពិសេសសុំសំណូមពរទៅដល់លោកអភិបាលនៃគណៈអភិបាលខណ្ឌទួលគោក លោក ជា ពិសី សូមមានវិធានការទៅលើទីតាំងមួយកន្លែងនេះផងទាន។ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥..
Breaking៖ ឃាត់ខ្លួនប្ដីប្រពន្ធ២នាក់ ករណី”ឆបោក”លុយជាង៧០លានរៀល ក្រោមហេតុផល ទទួលជីនិងថ្នាំកសិកម្មយកលក់បន្ត!
(កំពង់ធំ)៖ សមត្ថកិច្ចនគរបាលខេត្ដកំពង់ធំ នៅថ្ងៃទី២៣.០៨.២០២៥ បានស្រាវជ្រាវ ឈានដល់ឃាត់ខ្លួនប្ដីប្រពន្ធ២នាក់ ករណី”ឆបោក”លុយជាង៧០លានរៀល ក្រោមរូបភាពទទួលជីនិងថ្នាំកសិកម្ម យកមកចែកចាយបន្ដ រួចស៊ីដាច់ មិនព្រមទូទាត់និងប្រគល់ប្រាក់ដើមទៅម្ចាស់ដេប៉ូ វិញឡើយ!។ -ករណីនេះ ជនរងគ្រោះកំពុងសម្ដែងការព្រួយបារម្ភជាខ្លាំង ដោយខ្លាចមានការដោះលែងជនសង្ស័យ ទាំងដែលខ្លួនពុំទាន់ទទួលបានយុត្តិធម៌ ព្រោះឃើញមានអ្នករត់ការ..!!។ សូមជម្រាបថា ជនសង្ស័យទាំង២នាក់ ទី១៖ ឈ្មោះ ប៉ែន យុទ្ធសា ភេទប្រុស អាយុ៤៩ឆ្នាំ(ប្ដី)នៅភូមិបឹង ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ(ឃាត់ខ្លួន)។ ឈ្មោះ ឡាច គឹមអ៊ី ភេទស្រី អាយុ៤៧ឆ្នាំ(ប្រពន្ធ)មានទីលំនៅផ្ទះជាមួយគ្នា។រីឯជនរងគ្រោះឈ្មោះ ហែម ហ៊ាង ភេទប្រុស អាយុ៤១ឆ្នាំ នៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ជុំវិញរឿងនេះ ជនរងគ្រោះបានអះអាងប្រាប់”ដើមរាំង”នៅព្រឹកទី២៤.០៨.២០២៥ ថា ដើមចមដំបូង ខ្លួនបានលក់និងចែកចាយជីនិងថ្នាំកសិកម្ម នៅខេត្ដកំពង់ធំ។ លុះដល់ឆ្នាំ២០២៣ ស្រាប់តែជនសង្ស័យខាងលើ មកទំនាក់ទំនងនិងរាប់អានគ្នា ដោយជនសង្ស័យនិយាយថា ខ្លួនជាមនុស្សល្អ.ស្មោះត្រង់.ក្នុងការរកស៊ី អាចទុកចិត្តបាន។ ពួកគេអះអាងបែបនេះ ក្នុងបំណងឱ្យជនរងគ្រោះជឿទុកចិត្ត ដើម្បីចំណាយទុនរកស៊ីជាមួយខ្លួន […]
ឯកឧត្តម ប្រធានាធិបតី ដូណាល់ត្រាំ សូមជួយរក្សាបទឈប់បាញ់ ដើម្បីសន្តិភាព និងភាពជាអ្នកជិតខាងល្អនៃពលរដ្ឋកម្ពុជា ថៃ
ឯកឧត្តម ប្រធានាធិបតី ស៊ីជីនពីង សមិទ្ធផលមិត្តចិន បានជួយអភិវឌ្ឍន៍នៅកម្ពុជាមានច្រើនណាស់ ប្រជាជនកម្ពុជាត្រូវការសន្តិភាព ដើម្បីបន្តការអភិវឌ្ឍន៍ជាតិ ឯកឧត្តម នាយករដ្ឋមន្ត្រីជប៉ុន កម្ពុជាទទួលជំនួយឥតសំណងច្រើនណាស់ ពីរដ្ឋាភិបាល និងប្រជាជនជប៉ុន ដើម្បីស្ដារ និងកសាងជាតិឱ្យរីកចម្រើនដូចសព្វថ្ងៃ ឯកឧត្តម ប្រធានាធិបតី អាល្លឺម៉ង់ កម្ពុជាមានសន្តិភាព ហើយបានយកគំរូប្រជាធិបតេយ្យនៅមូលដ្ឋាន តាមស្តង់ដា និងតាមរយៈជំនួយពីមិត្តអាល្លឺម៉ង់ ពួកយើងត្រូវការសន្តិភាព ដើម្បីអភិវឌ្ឍមូលដ្ឋាន ភូមិ ឃុំ សង្កាត់យើង President Donald Trump: “Please help maintain the ceasefire for peace and good neighborliness between the people of Cambodia and Thailand.” President Xi Jinping: “The achievements of our Chinese friends […]
មនុស្សស្រីប្រុសជនជាតិវៀតណាមសរុបចំនួន៦៣នាក់ ត្រូវបានឃាត់ខ្លួនដោយសង្ស័យថាជាប់ពាក់ព័ន្ធនឹងការលបលួចប្រព្រឹត្តអំពើល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាពីទីតាំងចំនួន៤កន្លែង ក្នុងខេត្តព្រះស៊ីហនុ
ខេត្តព្រះស៊ីហនុ៖ ប្រតិបត្តិការបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានឃាត់ខ្លួនមនុស្សស្រីប្រុសជនជាតិវៀតណាមសរុបចំនួន៦៣នាក់ ចេញផ្សាយ ថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ ២០២៥ មនុស្សស្រីប្រុសជនជាតិវៀតណាមសរុបចំនួន៦៣នាក់ ត្រូវបានឃាត់ខ្លួនដោយសង្ស័យថាជាប់ពាក់ព័ន្ធនឹងការលបលួចប្រព្រឹត្តអំពើល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាពីទីតាំងចំនួន៤កន្លែង ក្នុងខេត្តព្រះស៊ីហនុ។ គណៈបញ្ជាការឯកភាពខេត្តព្រះសីហនុដឹកនាំដោយលោក យូសុះ សូឡៃម៉ាន អភិបាលរងខេត្ត ដោយសហការជាមួយ សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្ត កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ បានចុះប្រតិបត្តិបង្ក្រាបទីតាំងសង្ស័យចំនួន៤កន្លែងផ្សេងគ្នា ដែលត្រូវបានសមត្ថកិច្ចស្រាវជ្រាវ និងបានសង្ស័យថាបានលបលួចប្រព្រឹត្តការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងនោះ៖ ១• ទីតាំងទី១៖ សណ្ឋាគារ សៃ ណា យ៉ាង គ័ង អ៉ិនធើណេសិនណល ហូថេល ឯ.ក (SAI NA YANG GUANG INTERNATIONAL HOTEL CO.,LTD) ស្ថិតនៅក្រុមទី១៣ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ម្ចាស់អាជីវកម្មឈ្មោះ LI JUN ជនជាតិចិន មានអាជ្ញាបណ្ណទេសចរណ៍ លេខ៤៣៣/២៤អប.សក […]
