
ឃើញថាបិទបានមួយរយៈពេលខ្លី ពេលនេះបានបើកដំណើរការឡើងវិញហើយ ដោយមិនមានការខ្លាចញញើតច្បាប់ទម្លាប់ទាល់តែសោះ..
អាជ្ញាធរ សមត្ថកិច្ច ស្ថាប័ន ពាក់ព័ន្ធ គួរតែយកចិត្តទុកដាក់ចុះត្រួតពិនិត្យជាក់ស្ដែងបង្ក្រាបឲ្យទាន់ពេលវេលា បង្ក្រាបឲ្យអស់រាល់ល្បែងស៊ីសង នឹង គ្រឿងញៀន ដែលមាននៅក្នុងមូលដ្ឋាន ក៏ដូចជាអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ👉ភូមិឃុំមានសុវត្ថិភាពទាំង ៧ ចំណុចរបស់រាជរដ្ឋាភិបាលដាក់ជូន។
បងប្អូនប្រជាពលរដ្ឋសំណូមពរទៅដល់លោកអធិការខណ្ឌ ទួលគោកលោក មេត្តាដាក់កម្លាំងឲ្យចុះត្រួតពិនិត្យទីតាំងល្បែងស៊ីសងខាងលើនេះផងជាពិសេសសុំសំណូមពរទៅដល់លោកអភិបាលនៃគណៈអភិបាលខណ្ឌទួលគោក លោក ជា ពិសី សូមមានវិធានការទៅលើទីតាំងមួយកន្លែងនេះផងទាន។
ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥..



