ព័ត៌មានជាតិ

ព័ត៌មានផ្ដល់ដំណឹងជូនមន្ត្រីអាជ្ញាធរក្នុងមូលដ្ឋានភូមិបឹងស្រូវ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង….!

ព័ត៌មានផ្ដល់ដំណឹងជូនមន្ត្រីអាជ្ញាធរក្នុងមូលដ្ឋានភូមិបឹងស្រូវ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង….!
ថ្ងៃទី 23 ឧសភា ឆ្នាំ 2025ខេត្តបាត់ដំបង÷ប្រជាពលរដបានរាយការណ៍មកក្រុមការងារយើងថាទីតាំងខាងលើមានបើកលេងអាប៉ោងភ្នាល់ដាក់លុយដោយខុសច្បាប់និងមានស្រីវៀនមាន់សម្រាប់ជល់រៀងរាល់ថ្ងៃអាទិត្យប្រជាពលរដ្ឋបានបញ្ជាក់ទៀតថាទីតាំងនោះបើកលេងល្បែងអាប៉ោងបៀរមាន់ជល់និងមានការហូរកញ្ជ្រាវខ្លាំងៗពេលខ្លះលេងរហូតទល់ភ្លឺតែម្ដងធ្វើឲ្យរំខានដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែរៗនោះដូចជាមិនខ្លាចក្រែងនិងសមត្ថកិច្ចទាល់តែសោះជាពិសេសឃើញមានជម្លោះទាស់ទែងក្នុងគ្រួសារជាញឹកញាប់ផងដែរ។

គួរបញ្ជាក់ផងដែរថាទីតាំងខាងលើគឺស្ថិតនៅក្បែនគរបាល ឃុំបារាំង ធ្លាក់ ប្រហែលជា 150 ម៉ែត្រ

ជុំវិញករណីខាងលើនេះបងប្អូនប្រជាពលរដ្ឋសូមសំណូមពរដល់មន្ត្រីពាក់ពាក់ព័ន្ធជាពិសេសឬលោកវរៈសេនីយ៍ឯក សំ វិរៈអធិការ
នគរបាលស្រុកភ្នំព្រឹកសូមមេត្តាដាក់កម្លាំងចុះត្រួតពិនិត្យទីតាំងខាងលើនេះផងទាន។

ដើម្បីគោរពនិងអនុវត្តភូមិឃុំមានសុវត្ថិភាពទាំង 7 ចំណុចដាក់ចេញដោយក្រសួងមហាផ្ទៃ។
អរគុណសន្តិភាព

Leave a Reply

Your email address will not be published. Required fields are marked *