
ល្បែងឡូតូម៉ាស៊ីន មួយគ្រឿងត្រូវបានក្រុមពួកអ្នកញៀនល្បែងប្រមូលផ្ដុំក្បាលគ្នាភ្នាល់ចាក់លុយលេងយ៉ាងសេរីនៅក្នុងភូមិត្រយឹងសង្កាត់ចោមចៅ 2 ខណ្ឌដង្កោរាជធានីភ្នំពេញ
ក្រោមផ្លាកយីហោម្ចាស់ផ្ទះអូនស្រីនាងបោកអ៊ុតទំនើប

ខណ្ឌដង្កោល: ប្រភពរាយការណ៍មកថាទីតាំងបើកល្បែងឡូតូ ត្រូវបានទទួលនឹងស្វាគមន៍ឲ្យក្រុមអ្នកញៀនល្បែងជាច្រើនមកគ្រប់ទិសទី មកប្រមូលផ្ដុំក្បាលគ្នាលេងល្បែងស៊ីសងឡូតូ ភ្នាល់ដាក់លុយតាមកញ្ចក់កុំព្យូទ័រ លេងយ៉ាងសារី ដែលមានទីតាំងភូមិត្រយឹងសង្កាត់ចោមចៅ 2ខណ្ឌដង្កោ រាជធានីភ្នំពេញ

ជាក់ស្ដែង នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ ២០២៥ ក្រុមការងារអង្គភាព សារព័ត៌មានយើងខ្ញុំ បានចុះដល់ទីតាំង និងថតផ្ដិតរូប និងរាយការណ៍ ជូនទៅដល់លោកមេប៉ុស្តិ៍សង្កាត់ចោមចៅទី 2 គាត់នឹងចុះបង្ក្រាបតាមរយៈតេឡេក្រាម លោកឆ្លើយថា អរគុណ។
យោងតាមច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ដែលរដ្ឋសភាបានអនុម័ត នាសម័យប្រជុំលើកទី៥ នីតិកាលទី១ មាត្រា១ ត្រូវហាមឃាត់ជាដាច់ខាតការលេងល្បែងសុីសងគ្រប់ប្រភេទ នៅគ្រប់ទីកន្លែងទូទាំងព្រះរាជាណាចក្រកម្ពុជា។មួយអន្លើរកាលពីថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់បទបញ្ជារដ៏មុឺងម៉ាត់ឲ្យអភិបាលរាជធានីខេត្តទូទាំងធ្វើយ៉ាងណាត្រូវទប់ស្កាត់និងបង្ក្រាបរាល់បទល្មើសល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទដែលកើតមានក្នុងដែនសមត្ថកិច្ចរបស់ខ្លួនគ្រប់គ្រងឲ្យខានតែបានជាកំហិត។
គួរបញ្ជាក់ផងដែរថានៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាស អោយអភិបាលរាជធានី ខេត្ត ក្រុងទូទាំងប្រទេស ត្រូវបិទទាំងស្រុងរាល់ល្បែងស៊ីសងសងគ្រប់ប្រភេទ មិនថាលេងផ្ទាល់ រឺលេងតាមប្រព័ន្ធអនឡាញ។
