
ទាហានថៃការបង្ក្រាបបារីមួយករណីនៅក្បែរមាត់អូរព្រំដែនកម្ពុជានិងថៃនោះស្ងាត់ៗ ធ្លាយរឿង ទាហានថៃចាប់បានបារីគេចពន្ធនិងពលរដ្ឋខ្មែរចំនួនពីរនាក់
ឆ្លងកាត់អូរព្រៃធម្មជាតិច្រករបៀប
ប្រទេសថៃ…!


ពិតជាថ្លើមធំ បញ្ហាព្រំដែនកំពុងតែមានការតានតឹង នោះបើយោងតាមប្រមុខរាជរដ្ឋាភិបាលបានប្រកាស ឱ្យសមត្ថកិច្ចចូលរួមសហការទប់ស្កាត់បទល្មើស ដូចជាការនាំចូលនៅបន្លែផ្លែឈើ ត្រី សាច់ បង្គា មឹកក្លាសសេ ។

ប៉ុន្តែផ្ទុយទៅវិញ កម្លាំងមិនបានចូលរួមទប់ស្កាត់ល្មើសឆ្លងដែនខុសច្បាប់នោះទេ ថែមទាំងឃុបឃិតគ្នាបើកឲ្យមានការនាំបារីឆ្លងដែនចូលប្រទេសថៃខុសច្បាប់និងបណ្ដែតបណ្ដោយឲ្យពលរដ្ឋខ្មែររងគ្រោះរហូតដល់ថៃចាប់ខ្លួនចំនួនពីរនាក់។យោងតាមប្រភពការចុះផ្សាយព័ត៌មានរបស់ថៃ បារីគេចពន្ធ១៥៦០០សុងនិងមនុស្ស.២នាក់ជាពលរដ្ឋខ្មែរត្រូវបានកម្លាំងទាហានព្រំដែនស្រុកខ្លងហាត់ចាប់បាននៅក្រោយផ្សារខៅដិនក្រុមទី០៨.ភូមិខៅដិនឃុំខ្លងហាត់.ស្រុកខ្លងហាត់ខេត្តស្រះកែវ.ប្រទេសថៃ។ប្រឈមមុខនិងស្រុកសំពៅលូន ខេត្តបាត់ដំបងប្រទេសកម្ពុជា។
បង្រា្កបដោយកម្លាំងវរះសេនាតូចថៃ១៣០៣.បានចាប់បារីគេចពន្ធខុសច្បាប់នាំចេញពីរកម្ពុជា ដោយឆ្លងកាត់អូរព្រៃធម្មជាតិ ចំនួន១៥៦០០សុង.និងឃាត់ខ្លួនពលរដ្នខ្មែរបានចំនួន០២នាក់ផងដែរ.
១.ឈ្មោះ.កៀតកាយ.អាយុ.៣៦ឆ្នាំ
២.ឈ្មោះ.ខាយ.សៀន.២២ឆ្នាំ.
ពេលនេះបុរសជាពលរដ្នខ្មែរទាំង០២នាក់ត្រូវបានបញ្ជូនខ្លួនទៅសួរចំលើយនៅវិរះសេនាធំលេខ១៣ប្រចាំស្រុកខ្លងហាត់ហើយកាលពីរម៉ោង១០.០០នាទីនៅថ្ងៃទី៥.ខែកក្កដា.ឆ្នាំ២០២៥.។

