
កិច្ចប្រជុំពិនិត្យ និងផ្ដល់យោបល់លើសេចក្ដីព្រាងសៀវភៅកម្មវិធីវិនិយោគបីឆ្នាំរំកិលស្រុក (២០២៥-២០២៧) របស់រដ្ឋបាលស្រុកមុខកំពូល
ស្រុកមុខកំពូល៖ ព្រឹកថ្ងៃពុធ ១៤រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ លោក យី យ៉េន អភិបាល នៃគណៈអភិបាលស្រុកមុខកំពូល បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំពិនិត្យ និងផ្ដល់យោបល់លើសេចក្ដីព្រាងសៀវភៅកម្មវិធីវិនិយោគបីឆ្នាំរំកិលស្រុក (២០២៥-២០២៧) របស់រដ្ឋបាលស្រុកមុខកំពូល ដោយមានការអញ្ជើញចូលរួមពីលោក អភិបាលរងស្រុក និងលោក លោកស្រី គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស នៅសាលប្រជុំសាលាមុខកំពូល(សាល “ក”)៕





