ព័ត៌មានជាតិ

ថ្ងៃអាទិត្យ ១១រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ លោក យី យ៉េន អភិបាល នៃខណៈអភិបាលស្រុកមុខកំពូល

 

ពិធីបុណ្យឆ្លងមហាកុដិ និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តឧត្តមគីរីបព្វតាសិលាគង្គា(ហៅវត្តជ្រុងថ្មក្រពើហា)

ស្រុកមុខកំពូល​៖​ នាព្រឹកថ្ងៃអាទិត្យ​ ១១រោច​ ខែមាឃ​ ឆ្នាំ​រោង​ ឆស័ក​ ព.ស២៥៦៨​ ត្រូវនឹងថ្ងៃទី​២៣​ ខែកុម្ភៈ​ ឆ្នាំ​២០២៥​ លោក​ យី​ យ៉េន​ អភិបាល​ អភិបាលស្រុកមុខកំពូល​ បានអញ្ជើញចូលរួម​ជាអធិបតី​ក្នុងពិធីបុណ្យឆ្លងមហាកុដិ និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តឧត្តមគីរីបព្វតាសិលាគង្គា(ហៅវត្តជ្រុងថ្មក្រពើហា)​ ស្ថិតនៅ​ភូមិឡឥដ្ឋ​ ឃុំព្រែកដំបង​ ស្រុកមុខកំពូល​ ខេត្តកណ្តាល​។

ក្នុងពិធីនេះដែរ​ មានការនិមន្តអញ្ជេីញចូលរួម​ មន្ត្រី​សង្ឃ​ មហាឧបាសក​ពុទ្ធសាសនូបមត្ថម្ភក៍​ សៀក​ ឡេង​ មហាឧបាសក​ពុទ្ធសាសនូបមត្ថម្ភក៍​ អ៉ឹម​ សួស្តី​ លោក លោកស្រី សមាជិកក្រុមប្រឹក្សា​ស្រុក​ អភិបាលរងស្រុក​ លោកមេបញ្ជាការកងកម្លាំងទាំងបី​ លោក លោកស្រី នាយក​ នាយក​រងរដ្ឋបាលសាលាស្រុក​ លោក លោកស្រី​ ប្រធានការិយាល័យចំណុះ និងជុំវិញរដ្ឋបាលស្រុក​ ស​ ស​ យ​ក​ស្រុក​ កាយរិទ្ធ​ សមាគមរាជ​សី​ ប្រជាការពារ​ភូមិ​ ឃុំ​ និងពុទ្ធបរិស័ទ​ សរុបប្រមាណ​ ៣០០នាក់។

ក្នុងឱកាសដ៏មហានក្ខត្តឬក្សនេះ​ លោក​ អភិបាល​ស្រុកមានប្រសាសន៍សំណេះសំណាល និងនាំយកបច្ច័យ
​ កសាងសមទ្ធិផលនានា​ចំនួន ២០,០០០,០០០រៀល​ និងឧបត្ថម្ភថវិកាដល់ប្រជាពលរដ្ឋក្នុងម្នាក់ សារ៉ុង១ ថវិកា ២ម៉ឺនរៀល និងចំណាយផ្សេងៗសរុប ៣០,០០០,០០០រៀល៕

#រដ្ឋបាលស្រុកមុខកំពូល
#ខេត្តកណ្តាល

Leave a Reply

Your email address will not be published. Required fields are marked *