ព័ត៌មានជាតិ

ប្រជាពលរដ្ឋ សំណូមពរទៅដល់សមត្ថកិច្ចមូលដ្ឋាន ព្រមទាំងមន្ត្រីភូមិឃុំសង្កាត់ឱ្យចុះត្រួតពិនិត្យល្បែងស៊ីសងនៅភូមិសាស្ត្រមួយកន្លែងនេះផង

ខេត្តត្បូងឃ្មុំ: តាមប្រភពប្រជាពលរដ្ឋបានរាយការណ៍មកកាន់ភ្នាក់ងារសារព័ត៌មានយើងថា មានកន្លែងដាក់បើកលេងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញទូរទស្សន៍លេបថត ប្រភេទមាន់ជល់ 1ទីតាំង ដែលស្ថិតក្នុង

 

ភូមិម្រាមទាកឃុំជីរោទ៍ទី2ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ

បានបើកដំណើរការលេងល្បែងស៊ីសង មាន់ជល់ តាមប្រព័ន្ធអនឡាញជាក់ស្ដែងភ្នាក់ងារសារព័ត៌មានយើងចុះទៅដល់ពិតជាបើកដំណើរការលេងល្បែងស៊ីសងពិតម៉ែនកំពុងកៀងគរក្រុមអ្នកញៀនលេងល្បែងក្មេងប្រុសស្រី ទាំងចាស់ទាំងក្មេង ឱ្យចូលទៅលេងយ៉ាងគ្រឹកគគ្រេងភ្នាល់ដាក់លុយរាប់សិបម៉ឺនរៀលក្នុងមួយថ្ងៃៗ ប្រភពពីប្រជាពលរដ្ឋក៏បានផ្ដិតយករូបភាពបញ្ជូនមកអង្គភាពយើងខ្ញុំបាទដើម្បីមកផ្សព្វផ្សាយជូនអាជ្ញាធរឱ្យលោកបានជ្រាប។

 

តើហេតុអ្វីនៅតែ មានការដាក់លេងល្បែងមាន់ជល់តាមទូរទស្សន៍ប្រព័ន្ធអនឡាញ យ៉ាង រលូនយ៉ាងនេះ

 

ប្រភពដដែលបានបន្តឱ្យដឹងទៀតថា! ទីតាំងលេងល្បែងស៊ីសងមួយកន្លែងនេះកំពុងបើកដំណើរការយ៉ាងពេញបន្ទុក (ពោលគឺ)បើកលេងរៀងរាល់ថ្ងៃ តែម្ដង ជាមួយនេះលេងល្បែងស៊ីសងមាន់ជល់ ប្រភេទនេះដែលផ្ដល់លេងល្បែងនៅទីតាំងទាំងនេះលេងយ៉ាងអាណាធិបតេយ្យ នាំឱ្យអសន្តិសុខបានធ្វើអោយពលរដ្ឋមានការ ភ័យ ខ្លាច និង ព្រួយ បារម្ភ កើតមាននូវ អំពើ ចោរ កម្ម និង បទល្មើស ផ្សេងៗ ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ជាដើមជាហេតុ!ធ្វើឱ្យពលរដ្ឋលើកឡើងថា! ឯណាទៅភូមិ.ឃុំ.សង្កាត់.មានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញអោយមន្ត្រីថ្នាក់ក្រោមជាតិ អនុវត្តទប់ស្កាត់ និងបង្ក្រាប!កន្លងមកនោះ.!។

 

ហេតុដូច្នេះ ប្រជាពលរដ្ឋ ក៏ដូចជាមហាជន ទូទៅ សំណូមពរដល់

*លោកអធិការស្រុកត្បូងឃ្មុំវីរៈសេនីយ៍ឯក សាំហេង សំណូមពរទៅដល់

*លោកមេប៉ុស្តិ៍ វិរីត្រី គាំសុខឡែន សំណូមពរដល់

ព្រម ទាំង

🏛️លោកមេឃុំសូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះ ទីតាំងលេងល្បែងក្នុងមូលដ្ឋានរបស់លោកខាងលើនេះផងទាន.!។

 

សូមរំលឹកថា! សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានចេញបទបញ្ជាអោយ អភិបាលរាជធានី.ខេត្តទាំង ២៥ខេត្តក្រុង ត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងផ្សងសំណាង សូមចាត់វិធានការបិទជាបន្ទាន់ និងរាយការណ៍ផ្ទាល់ជូន”សម្តេច”.!។

យើងខ្ញុំការផ្សព្វផ្សាយនេះទៅតាមវិជ្ជា ជីវៈ រិះគន់ ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់ បំបែកបំបាក់ បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ សូមអរគុណ៕

Leave a Reply

Your email address will not be published. Required fields are marked *