ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិសាប៉ូយ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម មានការងឿនឆ្ងល់និង ចំពោះរថយន្តដឹកប្រេងឥន្ធនៈរបស់ក្រុមហ៊ុនសាវីមុិច ឱ្យតែមកដល់ចំណុចឃុំស្រុកនេះ គឺមានការចូលក្នុងផ្ទះបិទបាំងមួយកន្លែងដែលមានការស្តុបប្រេងសាំង ទទួលទិញ និងលក់គ្មានលិខិតអាជីវកម្ម ដែលមានអ្នកចាំបើកទ្វារនិងបិទទ្វាររបង រាល់រថយន្តដែលបើកចូលក្នុងរបងផ្ទះមួយនេះ ថាតើឡាននេះចូលធ្វើអ្វី ហើយមួយសន្ទុះធំស្រាប់តែមានរថយន្តនោះបើកចេញមកវិញ ដោយមានអ្នកចាំបើកទ្វារជូន
បើតាមប្រជាពលរដ្ឋប្រាប់ថាផ្ទះមួយនេះគឺទទួលទិញប្រេងសាំង ពី រថយន្តក្រុមហ៊ុនសាវីមិចរាល់ថ្ងៃដែលដឹកជញ្ជូនប្រេងសាំងឆ្លងកាត់តាមផ្លូវជាតិ61ឆ្ពោះទៅផ្លូវជាតិលេខ6A ទិសដៅពីស្ពាន់ព្រែកក្ដាមឆ្លងទៅខេត្តកំពង់ចាម ហើយខាងយើងខ្ញុំបានខលទៅក្រុមហ៊ុនសាវីមុិច នឹងជូនដំណឹងទៅដល់អ្នកគ្រប់គ្រង គាត់ថានេះគឺជាបច្ចេកទេស របស់គាត់ កុំចេះដឹងរឿងរបស់គេប្រយ័ត្នគេប្ដឹង និងមានបញ្ហាវិញ
ដូច្នេះប្រហែលជាគាត់មានការឃុបខិតគ្នាលួចប្រេងសាំងពីរម្ចាស់ដេប៉ូទទួលទិញហើយមើលទៅ។![]()
![]()
![]()
![]()
![]()

