
អាជ្ញាធរខេត្ត កំពុងរៀបចំតុបតែងលម្អ នៅតាមដងស្ទឹងសៀមរាប សម្រាប់ពិធីបុណ្យទន្លេលើកទី៨
AKP សៀមរាប ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ —
សកម្មភាពរបស់អាជ្ញាធរខេត្តសៀមរាប កំពុងមមាញឹកក្នុងការរៀបចំតុបតែងលម្អ នៅតាមដងស្ទឹងសៀមរាប និងរៀបចំការងារផ្សេងៗ សម្រាប់ពិធីបុណ្យទន្លេលើកទី៨ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែមីនា ខាងមុខនេះ ដែលរហូតមកដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះ ក្រុមការងារពាក់ព័ន្ធទាំងអស់ រៀបចំសម្រេចបាន៧០ ទៅ៨០ភាគរយហើយ។
រូបថត៖ ឃុត សៅ
