ព័ត៌មានជាតិ

វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ទទួលស្គាល់ការប្រែក្លាយទៅជា សាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា

សាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី និងជាថ្នាលអប់រំធុរកិច្ចប្រកបដោយគុណភាពឈានមុខ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងថ្នាក់តំបន់។

យោងអនុក្រឹត្យលេខ ២៧ អនក្រ.បក ចេញដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការទទួលស្គាល់ការប្រែក្លាយ វិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា ទៅជា សាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា ដោយធ្វើការបណ្ដុះបណ្ដាលកម្រិត បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដូចខាងក្រោម៖

បរិញ្ញាបត្ររង

ជំនាញហិរញ្ញវត្ថុ និងធនាគារ

ជំនាញគណនេយ្យ

ជំនាញធានារ៉ាប់រង

ជំនាញចលនូបត្ថម្ភ

ជំនាញគ្រប់គ្រងអាហរ័ណ-នីហរ័ណ

ជំនាញទីផ្សារ

ជំនាញភាសាអង់គ្លេស

បរិញ្ញាបត្រ

ជំនាញហិរញ្ញវត្ថុ និងធនាគារ

ជំនាញគណនេយ្យ

ជំនាញគ្រប់គ្រងហានិភ័យ និងធានារ៉ាប់រង

ជំនាញសេដ្ឋកិច្ចពាណិជ្ជកម្ម

ជំនាញនីតិសាស្ត្រ

ជំនាញគ្រប់គ្រងបណ្តាញផ្គត់ផ្គង់ និងចលនូបត្ថម្ភ

ជំនាញពាណិជ្ជកម្មអន្តរជាតិ

ជំនាញទីផ្សារ

ជំនាញគ្រប់គ្រងធុរកិច្ច និងសហគ្រាស

ជំនាញបច្ចេកវិទ្យាព័ត៌មានធុរកិច្ច

ជំនាញវិទ្យាសាស្ត្រ និងវិស្វកម្មកុំព្យូទ័រ

ជំនាញបច្ចេកវិទ្យាហិរញ្ញវត្ថុ

ជំនាញភាសាអង់គ្លេសសម្រាប់ទំនាក់ទំនងធុរកិច្ច

ជំនាញការបង្រៀនភាសាអង់គ្លេស

ជំនាញភាសាអង់គ្លេសសម្រាប់បំណិនបកប្រែ

បរិញ្ញាបត្រជាន់ខ្ពស់

ជំនាញហិរញ្ញវត្ថុ និងធនាគារ

ជំនាញហិរញ្ញវត្ថុ

ជំនាញគ្រប់គ្រង

តាមរយៈបទពិសោធន៍ជាង ៣០ឆ្នាំ នៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ជាមួយនឹងបទពិសោធន៍នៃការធ្វើធុរកិច្ច ប្រកបដោយគុណភាពឈានមុខ ក្នុងយុគសម័យឌីជីថល របស់ធនាគារ អេស៊ីលីដា នឹងត្រូវចែករំលែកទៅក្នុងថ្នាលបណ្តុះបណ្តាលសម្រាប់សិស្ស-និស្សិត ធុរកិច្ចជន ឱ្យទទួលបាននូវចំណេះដឹង ជំនាញ និងបណ្តាញទំនាក់ទំនងអាជីវកម្មសមស្របតាមតម្រូវការទីផ្សារការងារ និងធុរកិច្ច ដើម្បីលើកកម្ពស់ទស្សនវិស័យ អាជីពការងាររបស់សិស្ស-និស្សិត និងមានសក្ដានុពលការងារខ្ពស់បន្ទាប់ពីបញ្ចប់ការសិក្សា ព្រមទាំងភាពជាសហគ្រិនរបស់លោកអ្នក។

អនុក្រឹត្យស្តីពីការទទួលស្គាល់ការប្រែក្លាយ វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា ទៅជា សាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា

ប្រភពចេញពីវ៉េបសាយធនាគារអេសុីលីដា ភីអិលសុី

Leave a Reply

Your email address will not be published. Required fields are marked *