



បញ្ចប់មុខតំណែងទីប្រឹក្សាក្រសួងព័ត៌មាន «មួយកញ្ចប់ធំ» រហូតដល់១២៦រូប❗🇰🇭 👉 ឯកឧត្តម-លោកជំទាវ ចំនួន១២៦រូប ត្រូវបានត្រាស់បង្គាប់បញ្ចប់មុខតំណែងពី ទីប្រឹក្សាក្រសួងព័ត៌មាន ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៥២៤/៤៧៩ ចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ។
គួរបញ្ជាក់ជូនថា ក្រោយការតែងតាំងរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានរយៈពេលប្រមាណ០៤ថ្ងៃ គឺមានការត្រាស់បង្គាប់តែងតាំង និងផ្ដល់ឋានៈជា ទីប្រឹក្សាក្រសួងព័ត៌មាន ចំនួន៤១៥រូប ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៨២៣/២០៨០ ចុះថ្ងៃទិ២៦ ខែសីហា ឆ្នាំ២០២៣ ពោលគឺមានឋានៈជា «ឯកឧត្តម-លោកជំទាវ» ព្រោងព្រាត ៕
