
ខេត្តកំពត តាមប្រភពប្រជាពលរដ្ឋបានរាយការណ៍មកកាន់ភ្នាក់ងារសារព័ត៌មានយើងថា មានកន្លែងដាក់បើកលេងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញទូរទស្សន៍លេបថត ប្រភេទមាន់ជល់និងឡូតូ ២ទីតាំង ដែលស្ថិតក្នុង
១ ភូមិហុងស៊ុយ ឃុំបន្ទាយមាសខាងលិច ស្រុកបន្ទាយមាសខេត្តកំពត នៅជាប់ប្រឡាយកៅឡាក់ ដែលម្ចាស់ផ្ទះឈ្មោះ សាញ់ យាយហ៊ន។
២ ភូមិកណ្ដាញ់ ឃុំបន្ទាយមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ដែលម្ចាស់ផ្ទះឈ្មោះ លោក កើច តារាងបាល់បានបើកដំណើរការលេងល្បែងស៊ីសង មាន់ជល់ឡូត ជាក់ស្ដែងភ្នាក់ងារសារព័ត៌មានយើងចុះទៅដល់ពិតជាបើកដំណើរការលេងល្បែងស៊ីសងពិតម៉ែនកំពុងកៀងគរក្រុមអ្នកញៀនលេងល្បែងក្មេងប្រុសស្រី ទាំងចាស់ទាំងក្មេង មានទាំងសិស្សសាលា ឱ្យចូលទៅលេងយ៉ាងគ្រឹកគគ្រេងភ្នាល់ដាក់លុយរាប់សិបម៉ឺនរៀលក្នុងមួយថ្ងៃៗ ប្រភពពីប្រជាពលរដ្ឋក៏បានផ្ដិតយករូបភាពបញ្ជូនមកអង្គភាពយើងខ្ញុំបាទដើម្បីមកផ្សព្វផ្សាយជូនអាជ្ញាធរឱ្យលោកបានជ្រាប។
ប្រភពដដែលបានបន្តឱ្យដឹងទៀតថា! ទីតាំងលេងល្បែងស៊ីសងមួយកន្លែងនេះកំពុងបើកដំណើរការយ៉ាងពេញបន្ទុក (ពោលគឺ)បើកលេងរៀងរាល់ថ្ងៃ តែម្ដង ជាមួយនេះលេងល្បែងស៊ីសងឡូតូ online មាន់ជល់ ប្រភេទនេះដែលផ្ដល់លេងល្បែងនៅទីតាំងទាំងនេះយ៉ាងអាណាធិបតេយ្យ នាំឱ្យអសន្តិសុខបានធ្វើអោយពលរដ្ឋមានការ ភ័យ ខ្លាច និង ព្រួយ បារម្ភ កើតមាននូវ អំពើ ចោរ កម្ម និង បទល្មើស ផ្សេងៗ ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ជាដើមជាហេតុ!ធ្វើឱ្យពលរដ្ឋលើកឡើងថា! ឯណាទៅភូមិ.ឃុំ.សង្កាត់.មានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញអោយមន្ត្រីថ្នាក់ក្រោមជាតិ អនុវត្តទប់ស្កាត់ និងបង្ក្រាប!កន្លងមកនោះ.!។
ហេតុដូច្នេះ ប្រជាពលរដ្ឋ ក៏ដូចជាមហាជន ទូទៅ សំណូមពរដល់ 🏛️លោកអធិការស្រុកបន្ទាយមាស នាក់ឌឹម សំណូមពរទៅដល់🏛️លោកមេប៉ុស្តិ៍ មួង ថា សំណូមពរដល់
ព្រម ទាំង🏛️លោកមេឃុំសូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះ ទីតាំងលេងល្បែងក្នុងមូលដ្ឋានរបស់លោកខាងលើនេះផងទាន.!។
សូមរំលឹកថា! សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានចេញបទបញ្ជាអោយ អភិបាលរាជធានី.ខេត្តទាំង ២៥ខេត្តក្រុង ត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងផ្សងសំណាង សូមចាត់វិធានការបិទជាបន្ទាន់ និងរាយការណ៍ផ្ទាល់ជូន”សម្តេច”.!។
យើងខ្ញុំការផ្សព្វផ្សាយនេះទៅតាមវិជ្ជា ជីវៈ រិះគន់ ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់ បំបែកបំបាក់ បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ សូមអរគុណ៕

