ព័ត៌មានជាតិ

ចុមនោះមិនធម្មតាប្រហើនណាស់!ពិតជាមិនធម្មតាមែនទីតាំងមួយកន្លែងនេះហ៊ានប្រឆាំងនិងអនុសាសន៍របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញឲ្យលុបបំបាត់រាល់ល្បែងស៊ីសងគ្រប់ប្រភេទ

ខេត្តត្បូងឃ្មុំ តាមប្រភពប្រជាពលរដ្ឋបានរាយការណ៍មកកាន់ភ្នាក់ងារសារព័ត៌មានយើងថា មានកន្លែងដាក់បើកលេងល្បែងស៊ីសងអាប៉ោងស្ថិតក្នុង ភូមិត្រពាំងផ្លុងឃុំត្រពាំងផ្លុង ស្រុកពញ្ញាក្រែងខេត្តត្បូងឃ្មុំ តាមរោងកម្មករសំណង់នៅក្នុងការដ្ឋានចិនបានបើកដំណើរការលេងល្បែងស៊ីសង អាប៉ោងយូគី ឡុកឡាក់ខ្លាឃ្លោកជាដើម ជាក់ស្ដែងភ្នាក់ងារសារព័ត៌មានយើងចុះទៅដល់ពិតជាបើកដំណើរការលេងល្បែងស៊ីសងពិតម៉ែនកំពុងកៀងគរក្រុមអ្នកញៀនលេងល្បែងក្មេងប្រុសស្រី ទាំងចាស់ទាំងក្មេង កម្មករ ឱ្យចូលទៅលេងយ៉ាងគ្រឹកគគ្រេងភ្នាល់ដាក់លុយរាប់សិបម៉ឺនលានរៀលក្នុងមួយថ្ងៃៗ ប្រភពពីប្រជាពលរដ្ឋក៏បានផ្ដិតយករូបភាពបញ្ជូនមកអង្គភាពយើងខ្ញុំបាទដើម្បីមកផ្សព្វផ្សាយជូនអាជ្ញាធរឱ្យលោកបានជ្រាប។

 

ប្រភពដដែលបានបន្តឱ្យដឹងទៀតថា! ទីតាំងលេងល្បែងស៊ីសងមួយកន្លែងនេះកំពុងបើកដំណើរការយ៉ាងពេញបន្ទុក (ពោលគឺ)បើកលេងរៀងរាល់ថ្ងៃ ពេលយប់តែម្ដង ជាមួយគ្នានេះ ការដ្ឋានសំណង់ក្រុមហ៊ុន ទីតាំងជិតជាប់ច្រកត្រពាំងថ្លុងនេះលេងល្បែងស៊ីសងប្រភេទដែលផ្ដល់លេងល្បែងនៅទីតាំងនេះយ៉ាងអាណាធិបតេយ្យ នាំឱ្យអសន្តិសុខបានធ្វើអោយពលរដ្ឋមានការ ភ័យ ខ្លាច និង ព្រួយ បារម្ភ កើតមាននូវ អំពើ ចោរ កម្ម និង បទល្មើស ផ្សេងៗ ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ជាដើមជាហេតុ!ធ្វើឱ្យពលរដ្ឋលើកឡើងថា! ឯណាទៅភូមិ.ឃុំ.សង្កាត់.មានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញអោយមន្ត្រីថ្នាក់ក្រោមជាតិ អនុវត្តទប់ស្កាត់ និងបង្ក្រាប!កន្លងមកនោះ.!។

 

ហេតុដូច្នេះ ប្រជាពលរដ្ឋ ក៏ដូចជាមហាជន ទូទៅ សំណូមពរដល់ 🏛️លោកអធិការស្រុកពញ្ញាក្រែង (វីរៈសេនីយ៍ឯកថាញ់សុខវាត) 🏛️លោកមេប៉ុស្តិ៍(វីរៈសេនីយ៍ ត្រីភឿកវ៉ាន់នី)សំណូមពរដល់ 🏛️លោកអភិបាលនៃគណៈអភិបាល(ស្រុកពញាក្រែក) និងទាំង🏛️លោកមេឃុំសូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះ ទីតាំងលេងល្បែងមួយកន្លែងស្ថិតក្នុងការដ្ឋានសាងសង់អាគាររខាងលើនេះផងទាន.!។

 

សូមរំលឹកថា! សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានចេញបទបញ្ជាអោយ អភិបាលរាជធានី.ខេត្តទាំង ២៥ខេត្តក្រុង ត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងផ្សងសំណាង សូមចាត់វិធានការបិទជាបន្ទាន់ និងរាយការណ៍ផ្ទាល់ជូន”សម្តេច”.!។

យើងខ្ញុំការផ្សព្វផ្សាយនេះទៅតាមវិជ្ជា ជីវៈ រិះគន់ ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់ បំបែកបំបាក់ បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ សូមអរគុណ៕

Leave a Reply

Your email address will not be published. Required fields are marked *