
ពិតជាមិនធម្មតាមែនទីតាំងមួយកន្លែងនេះហ៊ានប្រឆាំងនិងអនុសាសន៍របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញឲ្យលុបបំបាត់រាល់ល្បែងស៊ីសងគ្រប់ប្រភេទ
ខេត្តត្បូងឃ្មុំ តាមប្រភពប្រជាពលរដ្ឋបានរាយការមកកាន់ភ្នាក់ងារសារព័ត៌មានយើងថា មានកន្លែងបង្កប់លួចលេងល្បែងស៊ីសងតាមប្រព័ន្ធonline laptopស្ថិតក្នុង ភូមិបុសល្វេ ឃុំក្រែកស្រុកពញាក្រែកខេត្តត្បូងឃ្មុំ តាមបណ្ដោយផ្លូវលំមួយខ្សែបានបើកដំណើរការលេងល្បែងស៊ីសងអនឡាញប្រភេទឡូតូ ឡើងវិញហើយជាក់ស្ដែងភ្នាក់ងារសារព័ត៌មានយើងចុះទៅដល់ពិតជាបើកដំណើរការលេងល្បែងស៊ីសងពិតម៉ែនកំពុងកៀងគរក្រុមអ្នកញៀនលេងល្បែងប្រុសស្រី ក្មេងចាស់ ឱ្យចូលទៅលេងយ៉ាងគ្រឹកគគ្រេងភ្នាល់ដាក់លុយរាប់ម៉ឺនរៀលក្នុងមួយថ្ងៃៗប្រជាពលរដ្ឋក៏បានផ្ដិតយករូបភាពបញ្ជូនមកអង្គភាពយើងខ្ញុំដើម្បីមកផ្សបផ្សាយជូនអាជ្ញាធរឱ្យលោកបានជ្រាប។
ប្រភពដដែលបានបន្តឱ្យដឹងទៀតថា! ទីតាំងលេងល្បែងស៊ីសងមួយកន្លែងនេះកំពុងបើកដំណើរការយ៉ាងពេញបន្ទុក (ពោលគឺ)បើកលេងរៀងរាល់ថ្ងៃ តែម្ដង ជាមួយគ្នានេះ ម្ចាស់ទីតាំងលេងល្បែងស៊ីសងប្រភេទដែលមានទីតាំងខាងលើ បានធ្វើអោយពលរដ្ឋមានការ ភ័យ ខ្លាច និង ព្រួយ បារម្ភ កើតមាននូវ អំពើ ចោរ កម្ម និង បទល្មើស ផ្សេងៗ ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ជាដើមជាហេតុ!ធ្វើឱ្យពលរដ្ឋលើកឡើងថា! ឯណាទៅភូមិ.ឃុំ.សង្កាត់.មានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញអោយមន្ត្រីថ្នាក់ក្រោមជាតិ អនុវត្តទប់ស្កាត់ និងបង្ក្រាប!កន្លងមកនោះ.!។
ហេតុដូច្នេះ ប្រជាពលរដ្ឋ ក៏ដូចជាមហាជន ទូទៅ សំណូមពរដល់ *លោកអធិអធិការស្រុកត្បូងឃ្មុំ វីរៈសេនីយ៍ឯកថាញ់សុខវ៉ាត *លោកមេប៉ុស្តិ៍វីរៈសេនីយ៍ត្រីទ្រីថេតសំណូមពរដល់ *លោកអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និង +លោកវង្សវ៉ាន់សឿន មេឃុំ ពញាក្រែកសូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះ ទីតាំងលេងល្បែងមួយកន្លែងស្ថិតក្នុងមូលដ្ឋានខាងលើនេះផងទាន.!។
សូមរំលឹកថា! សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានចេញបទបញ្ជាអោយ អភិបាលរាជធានី.ខេត្តទាំង ២៥ខេត្តក្រុង ត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងផ្សងសំណាង សូមចាត់វិធានការបិទជាបន្ទាន់ និងរាយការណ៍ផ្ទាល់ជូន”សម្តេច”.!។
យើងខ្ញុំការផ្សព្វផ្សាយនេះទៅតាមវិជ្ជា ជីវៈ រិះគន់ ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់ បំបែកបំបាក់ បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ សូមអរគុណ៕


