ប្រធានក្រុមយុវជនមនុស្សធម៌បរិច្ចាគឈាមលោក សន រ៉ុន លើកឡើងក្នុងឳកាស
ខួបលើកទី៧១ទិវាបុណ្យឯករាជាតិ៩វិច្ឆកាថាការដែលប្រមូលផ្ដុំចងក្រងជាក្រុមឬសមាគមមនុស្សធម៌បរិច្ចាគឈាមជូនមជ្ឈមណ្ឌលជាតិដោយសារតែអ្នកជំងឺជាច្រើននៅឆ្ងាយត្រូវការឈាមសង្គោះបន្ទាន់ដើម្បីមានឈាមចូលរួមជួយដល់ពួកគាត់ភ្លាមៗ។លោកឲ្យដឹងថាជុំវិញការស្ម័គ្រចិត្តបរិច្ចាគឈាមនេះមានសមាសភាពចម្រុះដែលជាអ្នករកស៊ីក្រៅប្រព័ន្ធដូចជាអាជីករ កម្មករ កម្មការិនី អ្នករត់ Pass Ap និងអ្នកសារព័ត៌មានជាដើម។
……(សម្ភាសន៍លោក សន រ៉ុន)……
អ្នកចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តដែលខ្លះទើបមកលើកដំបូងខ្លះពីរបីដង និងអ្នកខ្លះទៀតសាបសែសឹបដងបានលើកឡើងថាការផ្ដល់ឈាមគឺល្អមិនប៉ះពាល់សុខភាពជាពិសេសបានជួយសង្គ្រោះជីវិតអ្នកជំងឺ។
……(សម្ភាសន៍លោក អ្នកស្ម័គ្រចិត្ត)……
លោក សន រ៉ុន បញ្ជាក់ថាឈាមមនុស្សចាំបាច់បំផុតសម្រាប់ជួយមនុស្សមិនអាចយកឈាមសត្វមកជំនួសបានឡើយជាពិសេសនៅលើលោកនេះមិនមានអ្នកប្រាជ្ញរកឃើញឬផលិតឈាមសិប្បនិមិត្មបានឡើយ ។
……(សម្ភាសន៍លោក សន រុន)……
