#សេចក្តីជូនដំណឹង
ការប្រឡងជ្រើសរើសសិស្សថ្មីចូលរៀនថ្នាក់ទី ៧ សម្រាប់ឆ្នាំសិក្សាថ្មីនៅវិទ្យាល័យ ហ៊ុន សែន សេរីភាព ឆ្នាំសិក្សា ២០២៤-២០២៥




គណៈគ្រប់គ្រងលោកនាយកនាយករងនៃសាលាវិទ្យាល័យហ៊ុនសែនសេរីភាព ជម្រាបជូនដំណឹងដល់ មាតាបិតា លោកអ្នកអាណាព្យាបាលឲ្យបានជ្រាបថា វិទ្យាល័យហ៊ុនសែនសេរីភាពនិងធ្វើការប្រឡងជ្រើសរើសសិស្សថ្មីថ្នាក់ទី ៧ មកពីសាលាសាធារណៈនិងឯកជនទូទាំងប្រទេសដែលមានបំណងចង់ចូលរៀននៅវិទ្យាល័យយើងខ្ញុំ។ សូមមាតាបិតាលោកអ្នកអាណាព្យាបាល ក្មួយៗ រួសរាន់មកដាក់ពាក្យនៅសាលាផ្ទាល់ ឬបំពេញពាក្យតាមអនឡាញ (ស្កែន QR កូដ) ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី ៣១ ខែកញ្ញាឆ្នាំ ២០២៤។
សូមអរគុណ។
