ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ ប្រុសស្រី០៥នាក់ ដើរលក់ វត្ថុអច្ឆរិយៈ ក្លែងក្លាយ

ឃាត់ខ្លួនជនសង្ស័យ ប្រុសស្រី០៥នាក់ ដើរលក់ វត្ថុអច្ឆរិយៈ ក្លែងក្លាយ តំលៃ១លានដុល្លារ នៅខេត្តកណ្ដាល ជនសង្ស័យប្រុសស្រីចំនួន៥នាក់ ត្រូវបាននគរបាលស្រុកពញាឮធ្វើការឃាត់ខ្លួន ករណីឆបោក បន្ទាប់ពីជនសង្ស័យទាំងនេះ បានរៀបផែនការ ឱ្យជនរងគ្រោះទិញលោហៈធាតុ (វត្ថុអច្ឆរិយៈ) ក្លែងក្លាយ តំលៃ ១លានដុល្លារ ពីបក្សពួករបស់ខ្លួន ដោយឱ្យជនរងគ្រោះកក់ប្រាក់មុនក្នុងតម្លៃ៣ម៉ឺនដុល្លារ។ ករណី ឆបោក បានកើតឡើងថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ ចំណុចរមណីយដ្ឋានភូមិ៥១ ភូមិស្តុកឈូក ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល។ ជនសង្ស័យសារភាពថា៖ ចំពោះលោហៈធាតុ (សំរិទ្ធ) ដែលពួកខ្លួន បាននិយាយប្រាប់ជនរងគ្រោះ ពីរឿងលក់ទិញនោះ គឺមិនមានទេមូលហេតុ ដែលពួកខ្លួននិយាយដូច្នេះ គឺពួកខ្លួនមានចេតនា ចង់ភូតកុហកជនរងគ្រោះ តែប៉ុណ្ណោះនោះទេ៕

Leave a Reply

Your email address will not be published. Required fields are marked *