~ ក្រុមយុវជនមនុស្សធម៌បរិច្ចាគឈាម ដឹកនាំដោយ លោក សន រ៉ុន ប្រធានក្រុមយុវជនមនុស្សធម៌បរិច្ចាគឈាម បូករួមនិងចំណុះឲ្យសមាគមសម្ព័ន្ធសេដ្ឋកិច្ចរម៉កសន្តិភាព បានធ្វើការបរិច្ចាគឈាមជូនទៅដល់ មជ្ឈមណ្ឌលជាតិផ្ដល់ឈាម ដើម្បីសង្គ្រោះអាយុជីវិតអ្នកជម្ងឺ
នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមយុវជនមនុស្សធម៌បរិច្ចាគឈាម ដឹកនាំដោយ លោក សន រ៉ុន ប្រធានក្រុមយុវជនបានបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ជូនទៅដល់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម ជាប់ពេទ្យរុស្សី ផ្លូវ ២៧១ គោលបំណងគឺចូលរួមជួយសង្រ្គោះអាយុជីវិតអ្នកជម្ងឺ ដែលត្រូវការឈាមបន្ទាន់ និងជាចាំបាច់
សូមគោរពថ្លែងអំណរគុណទៅដល់ អភិបាលគណៈអភិបាល ខណ្ឌចំការមន ឯកឧត្តម គៀង ល័ក្ស ឯកឧត្តម មាស វណ្ណៈ ដែលតែងតែជួយសម្រួលគាំទ្ររាល់ការងារបរិច្ចាគឈាមម្ដងៗ និងប្រធានសមាគមសម្ព័ន្ធសេដ្ឋកិច្ចរម៉កសន្តិភាព លោក ស៊ុន វាសនា
សកម្មភាពនេះ បានបង្ហាញពីស្មារតី ដ៏ផូរផង់ ជាគំរូសម្រាប់ក្មេងជំនាន់ក្រោយ មានឆន្ទះមុះមុត លះបង់កម្លាំងកាយចិត្ត ចូលរួមចំណែកការងារមនុស្សធម៌ ដើម្បីបុព្វហេតុ បម្រើសង្គមជាតិ
សូមប្រសិទ្ធពរជ័យ បវរសួស្ដី មហាប្រសើរ និងបានសមប្រកបនូវព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
បងប្អូនក៏អាចចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តតាមរយៈ ក្រុមការងាររបស់យើងខ្ញុំបាទ
~លេខទូរស័ព្ទ.016326273 លោកយ៉ូន តារ៉ា
~លេខទូរស័ព្ទ.012258031/098258031.លោកឡឹកសំណាង
~លេខទូរស័ព្ទ.012212215/ 0969373117ប្រធាន
លោកអ្នកក៏អាចចូលរួមគាំទ្រស្ព័នស័រ
ACLEDA .012212215. sorn run
ABA.500083243 sorn ruN
Wing.03499847
សូមអគុណ៕

