
អនុមោទនា ពិធីរាប់បាត្រព្រះសង្ឃ ក្នុងថ្ងៃបុណ្យមាឃបូជា ដែលប្រារព្ធធ្វើនៅភ្នំព្រះរាជទ្រព្យ ស្ថិតក្នុងស្រុកពញាឮ ខេត្តកណ្តាល
ក្រោមអធិបតីភាពឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរិធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕
ក្នុងឱកាសពិធីបុណ្យមាឃបូជានេះដែរ លោកយី យ៉េន អភិបាលនៃគណៈអភិបាលស្រុកមុខកំពូល បានចូលរួមហើយនិង សូមឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វបុរស ដែលបានបូជាជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិកម្ពុជាផងដែរ៕





